ជឿឫមិនជឿស្រេចតែអ្នកគិតចុះ។ ប៉ុន្តែការស្រាវចជ្រាវបង្ហាញថាការផឹកទឹកអាចសម្រកទម្ងន់បាន។ ការស្រាវជ្រាវបាន បង្ហាញថា ផឹកទឹកច្រើនមិនត្រឹមតែធ្វើអោយ យើងមានអារម្មណ៍តឹងពោះទេប៉ុន្តវាក៏ធ្វើអោយ យើងមិនមានអារម្មណ៍ឃ្លាន អាហារផងដែរ។

សាស្រ្តាចារ្យរងប្រេនដាដេវី(Brenda Davy) នៅសហរដ្ឋអាមេរិកបានធ្វើការសិក្សាស្រាវជ្រាវមួយ ជាមួយនឹងជនជាតិ អាមេរិកវ័យកណ្តាល និងវ័យចំណាស់ដែលធាត់លើសទម្ងន់។ អ្នកទាំងនោះត្រូវបានអោយបរិភោគអាហារដែលមាន កាឡូរីទាបនិងមាន ជាតិខ្លាញ់ទាបដូចគ្នា។ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺមានមួយក្រុមនោះគាត់អោយផឹកទឹក ពីរកែវមុនពេលអាហារនីមួយៗ។

រយះពេល១២សប្តាហ៍ ក្រោយមកក្រុមដែល ផឹកទឹកនោះ បានសម្រកទម្ងន់ជាមធ្យម៨គីឡូក្រាមដោយ ឡែកក្រុមផ្សេងទៀត ស្រកតែជាង៥គីឡូក្រាមប៉ុណ្ណោះ។ ដូច្នេះវាមានការខុសផ្លែកគ្នាក្នុងការ សម្រកទម្ងន់ដល់ទៅក្នុងរង្វង់៣០ភាគរយ។