​ការដុត​ភ្លើង​ដើម្បី​ជក់បារី និង​ការ​ផឹកស្រា​នឹង​កើតមាន​ជារឿយៗ​, ប៉ុន្តែ​ដោយយោង​តាម​ការស្រាវជ្រាវ​ថ្មី​បាន​អោយដឹងថា ការជក់បារី​គួបផ្សំ​នឹង​ការ​ផឹកស្រា​នេះ​អាច​ធ្វើអោយ​មាន​មហន្តរាយ​ដល់​ប្រាជ្ញា​របស់​មនុស្ស​។​


​អ្នកស្រាវជ្រាវ​ដែល​កមក​ពី​មហាវិទ្យាល័យ London បាន​រកឃើញថា ការជក់បារី​លាយ​ជាមួយនឹង​ការ​ផឹកស្រា​ខ្លាំង​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការកើនឡើង​៣៦%​ជាមួយនឹង​ការថយចុះ​មុខងារ​នៃ​ខួរក្បាល ហើយ​បញ្ហា​នេះ​បាន​កើនឡើង​នៅពេល​ដែល​បរិមាណ​នៃ​ស្រា​ដែល​ត្រូវបាន​ផឹក បាន​កើនឡើង​នោះ​។

អ្នកស្រាវជ្រាវ​បាន​សរុប​ថា អ្នក​ដែល​ជៀសវាង​ទម្លាប់​នេះ អាច​ជួយ​ការពារ​ប្រាជ្ញា​របស់​ពួកគេ​នៅពេលដែល​ពួកគេ​មាន​វ័យ​ចំណាស់​។​
​វេជ្ជបណ្ឌិត ហ្គារេ​ត ហា​ហ្គឺ​រ ច​ន​សាន់ (Gareth Hagger-Johnson) បាន​និយាយថា ដំបូន្មាន​ថ្មីៗ​គឺថា អ្នក​ជក់បារី​គួរតែបញ្ឈប់ ឬ​កាត់​បន្ថយ​ការជក់បារី ហើយ​អ្នកនោះ​គួរតែ​ជៀសវាង​ការ​ផឹកស្រា​ខ្លាំង​។ ការស្រាវជ្រាវ​បាន​បង្ហាញថា មនុស្ស​គួរតែ​ត្រូវបាន​គេ​ណែនាំ​មិនអោយ​ផឹកស្រា និង​ជក់បារី​ជាមួយគ្នា​នោះ​ទេ ជា​ពិសេស​អ្នក​ដែល​ស្ថិតនៅ​កណ្តាល​ជីវិត​។ សកម្មភាព​ល្អៗ​នៅក្នុង​កណ្តាល​ជីវិត​អាច​ការពារ​ការថយចុះ​ប្រាជ្ញា​នៅពេល​វ័យ​ចំណាស់​។​

ការស្រាវជ្រាវ​រយៈពេល​១០​ឆ្នាំ​ដែល​បាន​មើល​ទៅលើ​មនុស្ស​ជិត ៦.៥០០​នាក់ ដែល​មាន​អាយុ​ជា​មធ្យម ៤៥​ឆ្នាំ ទៅ​៦៩​ឆ្នាំ​។ អ្នកចូលរួម​ត្រូវបាន​គេ​សួរ​អំពី​ទម្លាប់​នៃ​ការជក់បារី​ក៏ដូចជា​បរិមាណ​នៃ​ស្រា​ដែល​ពួកគេ​បាន​ផឹក​ផងដែរ​។ មុខងារ​ខួរក្បាល​របស់​ពួកគេ រួមមាន ជំនាញ​នៃ​ការនិយាយ និង​ហេតុផល​នៃ​ការធ្វើ​លំ​ហាត់​ជាដើម ត្រូវបាន​គេ​វាយតម្លៃ​៣​ដង​លើ​ការស្រាវជ្រាវ​នេះ​។​

ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត British Journal of Psychiatry​។​

ច​ន​សាន់​បាន​ពន្យល់ថា នៅពេលដែល​យើង​បាន​មើល​លើ​អ្នក​ដែល​ជក់បារី និង​ផឹកស្រា​ខ្លាំង​, យើង​បាន​រកឃើញថា រៀងរាល់​១០​ឆ្នាំ​ដែល​ពួកគេ​កាន់តែ​ចាស់​, ខូរក្បា​លរបស់​ពួកគេ​ក៏​កាន់តែ​ចាស់​ខ្លាំង​ផងដែរ​។ ការកើនឡើង​ភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​អាយុ​នៃ​ការយល់ដឹង អាច​ត្រូវបាន​ថយ​ចុះ​ប្រសិនបើ​កត្តា​នៃ​របៀប​រស់នៅ​អាច​ត្រូវបាន​ផ្លាស់ប្តូរ ហើយ​យើង​ជឿថា មនុស្ស​មិន​គួរ​ផឹកស្រា​ច្រើន​ពេក​នោះទេ ដែល​ស្រា​គឺជា​កត្តា​អាក្រក់​មួយ​ដែល​អោយ​មាន​ការថយចុះ​ការយល់ដឹង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង