មន្ទីរពេទ្យកុមារអាមេរិកបានអះអាងជាថ្មីថា ការបំបៅដោះទារកតែមួយមុខត្រូវបានណែនាំសម្រាប់ទារកដែលមានអាយុ ៦ខែដំបូង បន្ទាប់មកបន្តបំបៅដោះលាយជាមួយនឹងការឱ្យញ៉ាំអាហាររហូតដល់អាយុយ៉ាងតិច ១២ខែ។
តាមសារពត៌មានចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ បានឱ្យដឹងថា ក្រោយពេល ១២ខែ ការបំបៅដោះទារកអាចបន្តបានប្រសិនបើម្តាយនិងទារកនៅតែចង់បន្ត។
ក្រៅពីប្រភពធម្មជាតិនិងជាប្រភពសំខាន់នៃសារធាតុចិញ្ចឹមដែលផ្តល់ការចាប់ផ្តើមដល់ល្អបំផុតសម្រាប់សុខភាពទារក ការបំបៅដោះក៏ជួយពង្រឹងភាពស្អិតរមួយរវាងម្តាយនិងទារកផងដែរ។
ផលប្រយោជន៍សុខភាពនៃការបំបៅទារកដោយទឹកដោះ រួមមាន ការបង្ការជំងឺផ្លូវដង្ហើម ការឆ្លងមេរោគត្រចៀក ជំងឺក្រពះនិងពោះវៀន ជំងឺហឺត និងជំងឺរោគសើរស្បែក។
ទារកដែលទទួលការបំបៅដោយដោះ មានភាគរយតិចមួយភាគបីតិចជាងធម្មតានៃការស្លាប់ភ្លាមៗដោយគ្មានមូលហេុត និងមានភាគរយពី ១៥ ទៅ ៣០ភាគរយ តិចជាងធម្មតា ដែលនឹងក្លាយជាក្មេងជំទង់ ឬមនុស្សពេញវ័យដែលធាត់លើសទម្ងន់។