ការសិក្សាថ្មីមួយបានឱ្យដឹងថា ការពិនិត្យនិងព្យាបាលបាក់តេរីប្រឆាំងនឹងអង់ទីប៊ីយូទិច ផ្តល់សារប្រយោជន៍ដល់កុមារដែលធ្វើការវះកាត់បើកបំពង់ខ្យល់។
ក្រោយពេលវះកាត់បើកបំពង់ខ្យល់ ការឆ្លងប្រភេទមេរោគម្យ៉ាងហៅថា methicillin-resistant Staphylococcus aureus (MRSA) អាចជាផលវិបាកដ៏ធ្ងន់ធ្ងរមួយ ដូច្នេះការវិវត្តន៍និងការការប្រើការស្កេន MRSA និងរូបមន្តព្យាបាលមានសារសំខាន់ណាស់។
ក្រុមអ្នកស្រាវជ្រាវបានវិភាគការវះកាត់បើកបំពង់ខ្យល់ចំនួន ១៩៧ករណី ដែលបានវះកាត់លើកុមារពីខែមករា ឆ្នាំ ២០០៧ ដល់ខែមិនា ឆ្នាំ ២០០៩ នៅមន្ទីរពេទ្យកុមារ Cincinnati។
ការសរុបទូទៅនៃ MRSA ចំពោះអ្នកជំងឺទាំងអស់គឺ ៣២,៥ភាគរយ ប៉ុន្តែមិនមានការឆ្លងមេរោគក្រោយពេលវះកាត់ដែលទាក់ទងនឹង MRSA ក្នុងចំណោមអ្នកជំងឺដែលប្រើអង់ទីប៊ីយ៉ូទិចមុនពេល កំឡុងពេល និងក្រោយពេលវះកាត់នោះទេ។ ការសិក្សានេះបានរកឃើញដូចការសិក្សាពីមុនមកដែរល
ការសិក្សានេះចេញផ្សាយថ្មីៗនេះក្នុងសារពត៌មានផ្នែកការវះកាត់ក្បាលនិងក។