ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយគួរតែពិសារពេលមានផ្ទៃពោះដំបូង។ តើមានអ្វីខ្លះទៅ?
- បន្លែ និងផ្លែឈើអ្នកគួរតែពិសារឲ្យបានច្រើន ព្រោះក្នុងនោះសម្បូរទៅដោយសារធាតុជាច្រើន ដែលជំនួយដល់ម្តាយ និងកូន ថែមទាំងអាចធ្វើឲ្យអ្នកម្តាយមិនសូវក្អួត ហើយពិសារបាយចូលទៀតផង។
- អ្នកម្តាយអាចបរិភោគអាហារដែលមានសារធាតុសរសៃ ព្រោះអាចជួយឲ្យអ្នកម្តាយមានសុខភាពល្អបាន ថែមទាំងជួយការពារបេះដូងបានល្អទៀតផង។ ដូចនេះ អាហារមួយប្រភេទនេះ អ្នកមិនគួរខានឡើយ។
- អ្នកម្តាយគួរតែពិសារទឹកឲ្យបានច្រើន ព្រោះអ្នកមិនអាចខ្វះជាតិទឹកក្នុងកំឡុងពេលពរពោះឡើយ។ ដូចនេះ អ្នកគួរតែពិសារតាមនេះ ទើបអាចធ្វើឲ្យសុខភាពអ្នក និងកូនអាចរក្សាបានល្អខ្លាំង៕