ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
បុគ្គលដែលកើតក្នុងឆ្នាំមមែ មានខួរក្បាលជាអ្នករកស៊ី ថែមទាំងងាយប្រែខ្លួនជាអ្នកមានណាស់។ ជាពិសេស មិនថាគេជួបនឹងបញ្ហាអ្វីទេ សុទ្ធតែអាចដោះស្រាយបានល្អ ហើយលឿន។ ដូចនេះ ក្នុងវិថីខាងមុខ គេនឹងអាចដើរបានស្រួលណាស់។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក មានថ្ងៃណាមួយ បំណងប្រាថ្នាដែលចង់ក្លាយជាអ្នកមាននឹងអាចក្លាយជាការពិត។ ជាហេតុដែលធ្វើឲ្យជីវភាពរបស់អ្នកកែប្រែទាំងស្រុង មិនបារម្ភខ្លាំងរឿងប្រាក់ទៀតទេ។
ឆ្នាំខាល
មនុស្សដែលកើតក្នុងឆ្នាំខាល មិនថាឧបសគ្គអ្វីទេ សុទ្ធតែអាចឆ្លងផុតទាំងអស់ចាប់ពីពេលនេះទៅ។ ជាពិសេស ទុក្ខលំបាកដែលអ្នកធ្លាប់ជួបកន្លងមក នឹងមិនមកក្បែរអ្នកទៀតឡើយ៕