ប្រាកដណាស់, ទឹកផ្លែឈើអាចបណ្តាលអោយមានបញ្ហាដល់ធ្មេញរបស់កូនអ្នក។ ការស្រាវជ្រាវបានរកឃើញថា ជាតិស្ករនៅក្នុងទឹកផ្លែឈើអាចនាំអោយធ្មេញខ្មៅជាពិសេសប្រសិនបើកុមារត្រូវបានគេអនុញ្ញាតអោយផឹកទឹកផ្លែឈើពីដប, ពែងជាច្រើននៅពេលថ្ងៃ ឬពេលចូលគេង។
ដង្កូវស៊ីធ្មេញកើតមានឡើងនៅពេលដែលកាកសំនល់នៃទឹកផ្លែឈើដែលជាប់នៅនឹងធ្មេញនៅជាច្រើនថ្ងៃ។ កុមារដែលផឹកទឹកដោះគោនៅពេលចូលគេង ដោយទឹកដោះគោនោះនៅជាប់ធ្មេញ ក៏អាចអោយមានរឿងខាងលើនោះកើតឡើងផងដែរ។
វាជាការល្អក្នុងការកំណត់បរិមាណទឹកផ្លែឈើ ហើយជៀសវាងអោយកុមារគេងដោយមានទឹកផ្លែឈើជាប់នៅនឹងធ្មេញ។ វាជាគំនិតល្អមួយសម្រាប់កុមារទាំងអស់គួរតែចាប់ផ្តើមទៅជួបនឹងទន្តបណ្ឌិតក្រោយពីអាយុមួយឆ្នាំ៕