គភ៌​របស់​អ្នក​គ្រប់​ខែ​ម​ហើយ​។​អ្នក​រង់​ចាំតែ​ថ្ងៃ​សម្រាល​ប៉ុណ្ណោះ​។​ប៉ុន្តែ​តើ​អ្នក​ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​ការ​ឈឺពោះ​ពេល​ណាមួយ​ដែល​បង្ហាញ​ថា​អ្នក​គួរតែ​ទៅ​ពេទ្យ​។​នៅ​ពេល​ណា​ដែល​អ្នក​គិត​ថា​ ខ្លួន​អ្នក​កំពុង​ឈឺពោះ​សម្រាល​ពិតប្រាកដ​នោះ​សូម​ធ្វើការ​ចាប់ផ្តើម​រាប់​នូវ​ការ​កន្ត្រាក់​ស្បូន​របស់​អ្នក​។​ ដើម្បី​ធ្វើ​បាន​ដូចនេះ​អ្នក​ត្រូវ​កត់​ទុក​នូវ​ពេលវេលា​នៃ​ការ​ចាប់ផ្តើម​ និង​ ការ​បញ្ឈប់​នៃ​ការ​កន្ត្រាក់​របស់​ស្បូន​ នីមួយៗ​របស់​អ្នក​ ឬ​ ក៏​ពឹង​អោយ​នរណា​ម្នាក់​ធ្វើ​វា​ជំនួស​អ្នក​ ។​ ពេលវេលា​ចន្លោះ​ពេល​នៃ​ការ​កន្ត្រាក់​រួម​មាន​ទាំង​រយៈពេល​នៃ​ការ​កន្ត្រាក់​ និង​ ចំនួន​នាទី​នៅ​ចន្លោះ​ពេល​នៃ​ការ​កន្ត្រាក់​ ត្រូវ​បាន​គេ​ហៅ​ថា​ចន្លោះ​ពេល​ ។​

ការ​កន្ត្រាក់​ក្នុង​កំរិត​ស្រាល​ជា​ធម្មតា​ចាប់ផ្តើម​ឃ្លាត​គ្នា​ពី​ ១៥​ ទៅ​ ២០​នាទី​ និង​ មាន​រយៈពេល​ពី​ ៦០​ ទៅ​ ៩០វិនាទី​ ។​ ការ​កន្ត្រាក់​នឹង​ចាប់​កាន់តែទៀងទាត់​ រហូត​ដល់​ពួក​វា​មាន​រយៈពេល​គំលាត​ពី​គ្នា​តិច​ជាង​ ៥​នាទី​ ។​ការ​ឈឺពោះ​សម្រាល​សកម្ម​ (​ គឺ​ពេល​ដែល​អ្នក​គួរតែ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ )​ គឺជា​ធម្មតា​មាន​លក្ខណៈ​សំគាល់​ដោយ​ការ​កន្ត្រាក់​យ៉ាង​ខ្លាំង​ដែល​មាន​រយៈពេល​ពី​ ៤៥​ ទៅ​ ៦០​វិនាទី​ និង​ កើត​មាន​ចន្លោះ​ពេល​ពី​ ៣​ ទៅ​ ៤​ នាទី​ម្តង​ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង