ឡើងស្លេស ឬកំហាកខ្លាំងអាចនឹងផ្ដល់ភាពពិបាកក៏ដូចជាការរំខានគួរឱ្យធុញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភបញ្ហានេះ គឺងាយស្រួលនឹងដោះស្រាយបានណាស់! គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះធម្មជាតិកម្ចាត់ស្លេសឆាប់រហ័ស ៖
១. ទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។
២. ក្រូចឆ្មារនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានទាន់ក្ដៅឧណ្ហៗ។ ចូរព្យាយាមទទួលទានឱ្យបាន ៣ ដងក្នុងមួយថ្ងៃរហូតដល់ស្រឡះបំពង់ក។
៣. រមៀត
អ្នកអាចលាយអំបិល ១ចិបជាមួយម្សៅរមៀត ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។
៤. ខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺហាន់ខ្ញីជាចំណិតៗ បន្ទាប់មកដួសខ្ញីដែលហាន់រួច១ ស្លាបព្រាបាយដាក់ចូលក្នុងទឹកក្ដៅមួយពែង។ ឆុងសម្រាប់រយៈពេលពី ៥ ទៅ ៧ នាទី សឹមត្រងកាកចេញ។ អ្នកអាចបន្ថែមទឹកឃ្មុំក្នុងល្បាយរួចក្រេបទទួលទានពេញមួយថ្ងៃ។
៥. ប្រើប្រាស់ទឹកឃ្មុំកម្ចាត់ស្លេសនៅទ្រូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅអង្ករខ្លះជាមួយទឹកឃ្មុំឱ្យក្លាយជាល្បាយស្អិតៗ។ បន្ថែមប្រេងអូលីវបន្តិចចូល។ ដាក់ល្បាយលើកន្សែងដៃ ឬក្រណាត់ស្អាតមួយ បន្ទាប់មកសឹមបិតផ្អឹបឱ្យជាប់លើទ្រូង ឬខ្នង។ អ្នកអាចទុកចោលសម្រាប់រយៈពេលពេញមួយយប់។ ប្រសិនបើអ្នកបិតលើកូនក្មេង ចូរប្រើប្រាស់រយៈពេលត្រឹមពី ២ ទៅ ៣ម៉ោងមុនពេលចូលគេង។
៦. ម្សៅ Baking soda និងទឹកឃ្មុំ
រូបមន្តនេះល្អណាស់សម្រាប់អ្នកដែលមានជំងឺផ្ដាសាយ និងអ្នកដែលចង់កម្ចាត់ស្លេសចេញពីសួត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេជាមួយម្សៅ Baking soda កន្លះស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ដំណក់ ក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានជាប្រចាំដើម្បីសម្អាតសួតជួយឱ្យឈប់ក្អក៕