​អ្នក​ចូលចិត្ត​ទទួលទាន​ប្រៃ មិនមែន​ត្រឹមតែ​ងាយ​នឹង​កើត​ជំងឺលើសឈាម​ប៉ុណ្ណោះ​ទេ មហារីកក្រពះ​ក៏​បណ្តាលមកពី​ការទទួល​ល​ទាន​ប្រៃ​លើស​កម្រិត​ដែរ​។​

​ការទទួល​ទាន​អាហារ​ប្រៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ពិសេស​ពពួក​សាច់​ប្រឡាក់ ត្រីប្រឡាក់ អាហារ​ផ្អាប់ និង​ប្រភេទ​ជ្រក់ គឺ​ងាយ​នឹង​បង្កើន​ហានិភ័យ​កើត​ជំងឺលើសឈាម ជំងឺមហារីក​ក្រពះ និង​ពោះវៀន​។ ជាតិ​ប្រៃ អាច​បណ្តាល​ឲ្យ​មានការ​រលាក ដំបៅ​ក្រពះ ដែល​វិ​វត្ត​ទៅជា​មហារីកក្រពះ ថែមទាំង​បង្កើន​សកម្មភាព​របស់​មេរោគ​ក្រពះ ផងដែរ​។​

​សិក្សា​វិទ្យាសាស្ត្រ​រកឃើញថា នៅក្នុង​ពពួក​អាហារ​ប្រៃ​ខ្លាំង ពពួក​ជ្រក់ ត្រីងៀត​ត្រីប្រឡាក់​ដែល​ហាលថ្ងៃ​ដុត ឬ​អាំង មាន​ផ្ទុក​នូវ​សារធាតុ​នី​ត្រូ​សា​មីន នាំ​ឲ្យ​ក្រពះ​កើត​ជំងឺមហារីក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង