Join with Health.com.kh on Telegram

១. រួមភេទ​មិនបាន​គ្រប់គ្រាន់​
​ប្រសិនបើ​អ្នក ធ្វើការ​រួម​ភេទ មិន​បាន​គ្រប់គ្រាន់ និង​ទៀងទាត់ នោះ​ហើយ​ជា​មូលហេតុ ដែល​នាំ​ឲ្យ​អ្នក​មិន​ងាយ​មានកូន​។​

២. រួមភេទ​ញឹក​ពេក​
បើ​អ្នក​ឈ្លក់​វង្វេង​នឹង​សិច ហើយ​រួម​ភេទ​ញឹកញាប់​ពេក អត្រា​នៃ​ភាពជោគជ័យ ក៏​មិន​ប្រាកដថា មាន​ឱកាស​ច្រើន ក្នុង​ការ​មាន​កូន​នោះទេ ហើយ​រឹតតែ​ធ្វើឲ្យ​អ្នក ក្រ​មាន​កូន​ទៀត​ផង​។​

៣. មិន​ផ្លាស់ប្តូរ​ទីតាំង ឬ​ក្បាច់​រួមភេទ​
ការសិក្សា​ថ្មីៗ​នេះ បានបង្ហាញ​ថា ការលេង​តែ​ស្ទីល​ដដែលៗ មិន​ងាយ​ធ្វើឲ្យ​អ្នក មានកូន​នោះ​ទេ​។​

៤. បន្ទោស​លើ​មនុស្ស​ស្រី​
ក្នុង​ករណី​ជា​ច្រើន គេ​តែងតែ​បន្ទោស​ទៅ​លើ​ស្ត្រី ហើយ​កម្រ​នឹង​ធ្វើ​តេស្ត ទៅលើ​បុរស​ជា​ប្តី​នោះឡើយ ហើយ​វា​នឹង​កាត់បន្ថយ ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​។​

៥. ប្រើប្រាស់​ប្រេងរំអិល​
គូ​ស្វាមី​មួយចំនួន ចូលចិត្ត​ប្រើ​ថ្នាំ ប្រេង​រំអិល និង​ឧបករណ៍​នានា ដើម្បី​ដាស់​អារម្មណ៍ ប៉ុន្តែ វា​នឹង​ធ្វើឲ្យ​អ្នក​ទាំងពីរ ក្រ​មាន​កូន​ទៅ​វិញ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង