Join with Health.com.kh on Telegram

​តើ​ការ​លាងដៃ​ពិតជា​អាច​បង្ការ​ជំងឺ​បាន​មែនឬ​?

​ ​ចម្លើយ​គឺ​ពិត​ប្រាកដ​ណាស់​។ ចំណុច​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​តិច​ណាស់​ដែល​ប្រាកដ​ជាក់ច្បាស់​ដូចជា​ករណី​នេះ​។ វា​មិន​គួរ​ឱ្យ​ឆ្ងល់​នោះទេ​ថា​ការ​លាងដៃ​អាច​បង្ការ​ជំងឺ​បាន​នោះ​។​

​ ​បញ្ហា​នោះ​គឺ​ធ្វើ​បែប​ណា​ទើប​មនុស្ស​យើង​ឧស្សាហ៍​លាងដៃ​។ ការសិក្សា​ស្រាវជ្រាវ​មួយ​នៅក្នុង​សារពត៌មាន Annals of Internal Medicine បាន​មើល​ទៅលើ​អត្រា​នៃ​ការលាង​ដៃ​របស់​គ្រូពេទ្យ ហើយ​បាន​រកឃើញថា គ្រូពេទ្យ​លាងដៃ​របស់​ពួក​គេ​តែ ៥៧​ភាគរយ​នៃ​ពេល​ដែល​ពួកគាត់​គួរ​លាង​តែប៉ុណ្ណោះ​។ វា​មាន​អត្រា​ខ្ពស់ជាង​ការសិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​ដែល​បង្ហាញ​អត្រា​លាងដៃ​ដែល​ទាប​ជាង ៥០​ភាគរយ​។ ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ អត្រា​នៃ​ការ​លាងដៃ​មាន​ភាពខុស​គ្នា​ដោយសារ​គ្រូពេទ្យ​ផ្នែក​ឱសថ​ខាងក្នុង​លាងដៃ​ច្រើន​បំផុត រីឯ​អ្នកជំនាញ​សិក្សា​ពី​អារម្មណ៍​សរីរាង្គ លាងដៃ​តិច​បំផុត​។ និស្សិត​ផ្នែក​វេជ្ជសាស្ត្រ​លាងដៃ​ច្រើនដង​ជាង​សាស្ត្រាចារ្យ ហើយ​គ្រូពេទ្យ​ភេទ​ស្រី​លាងដៃ​ច្រើនដង​ជាង​គ្រូពេទ្យ​ភេទ​ប្រុស​។ វត្តមាន​នៃ​សូលុយស្យុង​លាងដៃ​បាន​កើនឡើង​ដោយសារ​ការ​លាងដៃ​។​

​ ​ដោយសារ​មូលហេតុ​នេះហើយ សូលុយស្យុង​លាងដៃ​ជាតិ​អាល់កុល​ទាំងនោះ​បាន​សាយភាយ​ពេញ​មន្ទីរពេទ្យ​។ ដំណឹង​ល្អ​សម្រាប់​អ្នក​គឺ​វា​មាន​ប្រសិទ្ធភាព​។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​បាន​និយាយ​នៅក្នុង​សៀវភៅ​ណែនាំ​ពី​អនាម័យ​ដៃ​ថា “​ផលិតផល​មាន​ជាតិ​អាល់កុល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការលាង​សម្អាត​ដៃ​ឬ​សម្លាប់​មេរោគ​នៅ​ដៃ​តាម​ស្តង់​សារ​ល្អ​ជាង​ការប្រើ​សាប៊ូ​ឬ​សាប៊ូ​កំចាត់​មេរោគ​”​។ ប៉ុន្តែ​វា​មិន​សមស្រប​នឹង​ប្រើ​នៅ​ពេល​ដែល​ដៃ​ប្រឡាក់​ដី​ឬ​ក្រោយ​ពេល​ចេញពី​បង្គន់​នោះទេ​។​

​ ​ក៏ដូចជា​សាប៊ូ​បំបាត់​មេរោគ​គ្រប់​ប្រភេទ​នោះដែរ វា​មិន​ចាំបាច់​នោះទេ​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ត្រដុស​ដៃ​របស់​អ្នកខ្លាំងៗ​នៅពេល​ដែល​អ្នក​លាងដៃ​ហើយ​បន្ត​រយៈពេល​ពី ១០ ទៅ ១៥​វិនាទី​។ សាប៊ូ​ធម្មតា​និង​សកម្មភាព​ការ​ត្រដុស​នឹង​ជួយ​លាង​សម្អាត​មេរោគ​ឬ​បាក់តេរី​បាន​យ៉ាង​ល្អ​។