នៅថ្ងៃពុធរដ្ឋាភិបាលថៃបានរាយការណ៍ពីករណី Covid-19 ថ្មីចំនួន ៣៥ ករណីថ្មី ដែល ២៥ករណីជាការឆ្លងក្នុងស្រុក និង១០ ករណីជាការនាំចូល ដែលធ្វើអោយចំនួនសរុបកើនឡើងដល់ ២៦.១០៨ ករណី។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា មានករណីក្នុងស្រុកចំនួន ១៧ ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ និង ៨ នៅក្នុងសហគមន៍។
ករណីនាំចូលទាំង ១០ ករណី មាន ២ ករណី ពីប្រទេសហ្គាណា, ២ ករណី ពីនីហ្សេរីយ៉ា, មួយករណីមកពីប្រទេសកេនយ៉ា និង មួយករណីតួកគី។ ចំណែកចំនួន ៤ករណីផ្សេងទៀត គឺជាជនជាតិថៃ ដែលបានវិលត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ត្រូវបានឃាត់ខ្លួន និងធ្វើចត្តាឡីស័កនៅក្នុងខេត្តតាក៕