នៅពេលដែលយើងកាន់តែចាស់ ការឈឺចាប់សរសៃ (តាមសន្លាក់) ក៏កើតមាន។ គ្រាន់តែកម្រើកដៃជើងសោះ ក៏មិនស្រួលដែរ។ នេះមកពីយើងមានបញ្ហាសន្លាក់។ ការឈឺចាប់ទាំងនេះ នឹងបង្កទៅជាបញ្ហាដល់គុណភាពជីវិតប្រចាំថ្ងៃ។
មានហេតុផលខុសគ្នារាប់លាន ដែលធ្វើឱ្យមានការឈឺចាប់សន្លាក់។ នៅក្នុងនោះ អ្វីដែលមានភាពលេចធ្លោជាងគេ គឺការមានបញ្ហាទៅលើទឹកសន្លាក់។ ទឹកសន្លាក់ជួយកាត់បន្ថយការកកិតនិងផ្តល់នូវភាពធន់ទៅនឹងការប៉ះទង្គិច។
នៅពេលដែលសារធាតុរាវនេះ មិនមានសុខភាពល្អ មិនយូរទេយើងមានបញ្ហាឈឺសន្លាក់។ មូលហេតុអ្វីទៅដែលធ្វើឱ្យទឹកសន្លាក់មានបញ្ហា? បញ្ហាចំបងនោះគឺ ការខ្វះជាតិទឹក!
ការផឹកទឹកមិនមែនធ្វើឱ្យអ្នកបាត់ឈឺសន្លាក់ភ្លាមៗនោះទេ។ តែវាជួយដល់មូលហេតុដែលធ្វើឱ្យឈឺ ពោលគឺជួយដល់ទឹកសន្លាក់ និង សន្លាក់ទាំងមូល។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍របស់ទឹកទៅលើសន្លាក់៖
- ជួយដល់ទឹកសន្លាក់
- ទាញយកសារធាតុចិញ្ចឹមពីឈាមទៅកាន់សន្លាក់
- អនុញ្ញាតឱ្យផលិតផលកាកសំណល់និងជាតិពុល ដឹកនាំចេញពីសន្លាក់
- ជួយធ្វើឱ្យសន្លាក់មានភាពរអិលល្អ និង បន្ថយការរលាក៕