នៅពេលដែលអាការៈក្អកនេះកើតឡើងគឺវាមិនងាយបាត់នោះទេ នោះយូរទៅវានឹងអាចធ្វើឲ្យខូចប្រព័ន្ធដង្ហើមរបស់អ្នក ដោយអាចធ្វើឲ្យសួតអ្នកមានបញ្ហាដូចគ្នា។ ដូចនេះក្រៅពីថ្នាំ តើមានរូបមន្តធម្មជាតិអ្វីខ្លះក្នុងការបំបាត់អាការៈនេះទៅ?
គ្រឿងផ្សំ ៖ ខ្ញី ទឹកក្តៅ និងប៉ាន់តែ។
របៀបធ្វើ ៖ ដំបូងអ្នកត្រូវយកខ្ញីទៅលាងឲ្យស្អាត ដោយមិនចាំបាច់ចិតសំបកចោលនោះទេ រួចទើបចិតវាដែលមានកម្រាស់១.៥មីលីម៉ែត្រ។ បន្ទាប់មកទៀតអ្នកអាចដាក់ខ្ញីចំនួន៧បន្ទះចូលទៅក្នុងប៉ាន់តែ រួចចាក់ទឹកក្តៅចំនួន២០០មីលីលីត្រចូលទៅក្នុងនោះ។ បន្ទាប់មកទៀតអ្នកត្រូវបិតគម្រប ដោយទុកចំនួន១០នាទី។ ចុងក្រោយអ្នកអាចយកសម ឬចង្កឹះកូរឲ្យសព្វ ហើយទុកឲ្យក្តៅអ៊ុនៗ អ្នកអាចញ៉ាំបានហើយ។
របៀបញ៉ាំ ៖ អ្នកអាចញ៉ាំចំនួន២០០មីលីលីត្រនៅពេលព្រឹក ហើយ២០០មីលីលីត្រទៀតនៅពេលថ្ងៃ រីឯពេលយប់វិញ អ្នកអាចញ៉ាំក្រោយបាយចំនួនកន្លះម៉ោង ដោយញ៉ាំត្រឹម១០០មីលីលីត្របានហើយ៕