ការសិក្សាថ្មីមួយបានបង្ហាញថា ស្ត្រីដែលមានផ្ទៃពោះដែលលើសទម្ងន់ និងមានកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់បន្តិចនោះគឺមានការកើនឡើងហានិភ័យទៅនឹងផលវិបាកនៃការមានផ្ទៃពោះ។
អ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីទាំងនោះមានហានិភ័យខ្ពស់ជាងអ្នកដែលធាត់តែមានកម្រិតជាតិស្ករធម្មតា ឬស្ត្រីមានកម្រិតជាតិស្ករខ្ពស់តែទម្ងន់ធម្មតានោះ។
ពួកគេបានសម្គាល់ឃើញថា គ្រូពេទ្យកំពុងតែព្រួយបារម្ភអំពីស្ត្រីមានផ្ទៃពោះដែលធាត់ ឬមានជំងឺទឹកនោមផ្អែមស្របពេលដែលមានផ្ទៃពោះ និងទំនោរជាមិនដឹងថាពួកគាត់មានការលើសទម្ងន់ និងមានកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់មធ្យម។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ការសិក្សាលើស្ត្រីជាង ២៣.០០០នាក់ នៅក្នុង ៩ប្រទេស បានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលលើសទម្ងន់ និងមានជំងឺទឹកនោមផ្អែម ហើយអ្នកដែលលើសទម្ងន់ និងមានកម្រិតជាតិស្ករខ្ពស់បន្តិចនោះហាក់ដូចជាមានកូននោះធំ។ ការមានកូនធំបង្កើនហានិភ័យនៃគ្រោះថ្នាក់ដល់កូនអំឡុងពេលសម្រាល, ដោយហេតុនោះ, បង្កើននូវការវះកាត់យកកូន។
ការប្រៀបធៀបទៅលើទារកដែលកើតលើស្ត្រីដែលមានទម្ងន់ និងកម្រិតជាតិស្ករនៅក្នុងឈាមធម្មតា, ជាមួយនឹងទារកដែលកើតលើសស្ត្រីដែលធាត់ និងមានជំងឺទឹកនោមផ្អែម មានទម្ងន់លើសពី ០,៣៤គីឡូក្រាម។ កូនដែលកើតលើស្ត្រីដែលលើសទម្ងន់ជាមួយនឹងការលើសកម្រិតជាតិស្ករនៅក្នុងឈាមបន្តិច មានទម្ងន់លើស ០,២១គីឡូក្រាម។ កូនដែលកើតលើម្តាយដែលមានទម្ងន់ធម្មតា តែមានជំងឺទឹកនោមផ្អែម មានទម្ងន់លើស ០,១៧គីឡូក្រាម ហើយកូនដែលកើតលើស្ត្រីដែលធាត់ តែមានកម្រិតជាតិស្ករនៅក្នុងឈាមធម្មតា មានទម្ងន់លើសពី ០,៧គីឡូក្រាម បន្ថែមពីលើហ្នឹងទៀត។
អ្នកស្រាវជ្រាវបានសម្គាល់ផងដែរថា ទារកកើតលើស្ត្រីដែលមានកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់ និងលើសទម្ងន់ហាក់ដូចជាមានអាំងស៊ុយលីនខ្ពស់ និងកម្រិតជាតិស្ករទាប។ ឥទ្ធិពលទាំងនេះអាចបណ្តាលអោយមានជំងឺទឹកនោមផ្អែមចំពោះកុមារ។