ការស្រាវជ្រាវដ៏ធំបានរកឃើញថាអ្នកដែលមានគំនិតវិជ្ជមានហាក់ដូចជាមិនសូវទទួលរងនឹងជំងឺដាច់សរសៃឈាមខួរក្បាល។
កាលពីពេលថ្មីៗកន្លងទៅនេះ, ការសិក្សាថ្មីមួយបានបង្ហាញថា គំនិតសុទិដ្ឋិនិយមគឺល្អសម្រាប់បេះដូងរបស់អ្នក។
ការសិក្សាពីមុនជាច្រើនបានបង្ហាញថា ការដែលមានគំនិតអវិជ្ជមាន ដូចជា ធ្លាក់ទឹកចិត្ត, ខឹង, ថប់បារម្ភ និងជំទាស់, អាចប៉ះពាល់ដល់បេះដូងបាន។
សាលាសុខភាពសាធារណៈ ហាវាដ បានពិនិត្យលើការសិក្សាជាង ២០០ បានរកឃើញថា អ្នកដែលមានគំនិតវិជ្ជមានបានបន្ថយហានិភ័យនៃជំងឺសរសៃឈាម និងបេះដូង និងជំងឺមួយចំនួនដូចជា ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
អ្នកនិពន្ធឈ្មោះ Julia Boehm, ដែលជាអ្នកស្រាវជ្រាវនៅក្នុងផ្នែកសង្គម, ផ្នែកការរីកចំរើនរបស់មនុស្ស និងសុខភាពបាននិយាយថា ការអវត្តមានគំនិតអវិជ្ជមានគឺមិនដូចទៅនឹងការមានវត្តមានគំនិតវិជ្ជមាននោះទេ។ យើងបានរកឃើញថា កត្តាមួយចំនួនដូចជា គំនិតសុទិដ្ឋិនិយម, ជីវិតពោរពេញទៅដោយភាពរីករាយ និងពេញចិត្ត, ភាពមានសុភមង្គល, ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺសរសៃឈាម និងបេះដូង បើមិនបានទៅមើលកត្តាមួយចំនួនដូចជា អាយុ, កម្រិតសេដ្ឋកិច្ច, ការជក់បារី និងទម្ងន់ខ្លួននោះ។
Boehm បានសម្គាល់ឃើញថា ឧទាហរណ៍, បុគ្គលដែលជាមនុស្សសុទិដ្ឋិនិយមភាគច្រើនមានការថយចុះហានិភ័យ ៥០% នៃជំងឺសរសៃឈាម និងបេះដូង បើប្រៀបទៅនឹងអ្នកដែលមានគំនិតសុទិដ្ឋិនិយមតិចនោះ។
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានគំនិតស្មារតីចិត្តសាស្ត្រល្អអមជាមួយនឹងការមានអាកប្បកិរិយាត្រឹមត្រូវដូចជា ការធ្វើលំហាត់ប្រាណ, ការទទួលទានអាហារមានស្ថេរភាព និងគេងបានគ្រប់គ្រាន់។ បន្ថែមពីនេះ, ចិត្តសាស្ត្រល្អត្រូវបានផ្សារភ្ជាប់នឹងការថយចុះសម្ពាធឈាម, មានកម្រិតខ្លាញ់ល្អ និងមានទម្ងន់ធម្មតា។
ការសិក្សាត្រូវបានចេញផ្សាយនៅក្នុង Psychological Bulletin។
អ្នកស្រាវជ្រាវបាននិយាយថា ប្រសិនបើការស្រាវជ្រាវថ្ងៃក្រោយបញ្ជាក់ថា កម្រិតខ្ពស់នៃការពេញចិត្ត, នៃគំនិតសុទិដ្ឋិនិយម និងនៃសុភមង្គលមានប្រយោជន៍ដល់សុខភាពសរសៃឈាម និងបេះដូង, ការរកឃើញអាចជារឿងមួយសំខាន់នៅក្នុងការបង្កើតជាការការពារ និងគោលដៅក្នុងការព្យាបាល។