ផ្លែឈើក្រៀម សំបូរទៅដោយជាតិសរសៃ វីតាមីន និងជាតិរ៉ែ។ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម phenolic ខ្ពស់ ដែលមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព។
.ផលប៉ះពាល់សុខភាពផ្លែឈើស្ងួត
ការសិក្សា ជាច្រើនបានបង្ហាញថា អ្នកដែលបរិភោគផ្លែឈើក្រៀម មានទំងន់ទាប និងទទួលទានសារធាតុចិញ្ចឹមច្រើនជាង បើប្រៀបធៀបទៅនឹងបុគ្គលដែលមិនបរិភោគផ្លែឈើក្រៀម។
ទោះជាយ៉ាងណាក៏ដោយការសិក្សាទាំងនេះ គឺជាការសង្កេតនៅក្នុងធម្មជាតិ ដូច្នេះ ពួកគេមិនអាចបង្ហាញថាផ្លែឈើក្រៀម បណ្តាលឱ្យមានភាពប្រសើរឡើងទេ។
ផ្លែឈើក្រៀម ក៏ជាប្រភពដ៏ល្អនៃសមាសធាតុរុក្ខជាតិជាច្រើន រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ។
.ផ្លែឈើក្រៀម មានជាតិស្ករធម្មជាតិ និងកាឡូរីខ្ពស់
ផ្លែឈើក្រៀម មានផ្ទុកជាតិស្ករធម្មជាតិច្រើនគួរឱ្យកត់សម្គាល់។
ដោយសារតែទឹកត្រូវបានយកចេញពីផ្លែឈើក្រៀមនេះ ប្រមូលផ្តុំជាតិស្ករ និងកាឡូរីទាំងអស់ក្នុងកញ្ចប់តូចជាង។
ចំពោះ ហេតុផលនេះ ផ្លែឈើក្រៀមមានកាឡូរី និងស្ករខ្ពស់ណាស់ រួមទាំងគ្លុយកូស និង fructose។
ផ្លែឈើក្រៀម ធម្មតាមានផ្ទុកជាតិស្ករពី ៣៨-៦៦% ហើយការញ៉ាំវាច្រើនពេកអាចឲឡើងទម្ងន់ និងប្រឈមបញ្ហាសុខភាពផ្សេងៗ។
.ចៀសវាទទួលទានផ្លែឈើក្រៀមដែលបន្ថែមស្ករ
ដើម្បីធ្វើឱ្យផ្លែឈើក្រៀមខ្លះកាន់តែផ្អែម និងទាក់ទាញ ពួកគេត្រូវបានលាបជាមួយស្ករបន្ថែម ឬស៊ីរ៉ូ មុនពេលសម្ងួត។ ជាតិស្ករដែលបានបន្ថែម ត្រូវបានបង្ហាញម្តងហើយម្តងទៀតថា មានផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព បង្កើនហានិភ័យនៃការធាត់ ជំងឺបេះដូង និងជំងឺមហារីក។
ដើម្បីចៀសវាងផ្លែឈើក្រៀម ដែលមានបន្ថែមជាតិស្ករ ចូរអានគ្រឿងផ្សំ និងព័ត៌មានអាហារូបត្ថម្ភ ដែលមាននៅលើកញ្ចប់។
.ផ្លែឈើក្រៀម ក៏អាចមានផ្ទុកសារធាតុស៊ុលហ្វាតផងដែរ ហើយអាចត្រូវបានបំពុលដោយផ្សិត
ស៊ុលហ្វាត ត្រូវបានបន្ថែមទៅផ្លែឈើក្រៀមមួយចំនួន ដើម្បីថែរក្សាពណ៌ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់បុគ្គលដែលងាយរងគ្រោះ។ ផ្លែឈើក្រៀម ដែលត្រូវបានរក្សាទុក និងដោះស្រាយមិនត្រឹមត្រូវ ក៏អាចត្រូវបានបំពុលដោយផ្សិត និងជាតិពុលផងដែរ៕