ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីរបៀបការពារមិនឲ្យអ្នកឆ្លងអេដស៍។ តើមានអ្វីខ្លះទៅ?

  1. នៅពេលអ្នករួមភេទ អ្នកគួរតែប្រើស្រោមអនាម័យ ថ្វីត្បិតតែវាមិនអាចការពារបានទាំងស្រុង ប៉ុន្តែវាក៏អាចជួយធ្វើឲ្យអ្នកចៀសពីមេរោគអេដស៍ផងដែរ។ ដូចនេះ អ្នកគួរតែត្រៀមទុកឲ្យបានល្អ ដើម្បីអាចប្រើបានពេលត្រូវការ។
  2. អ្នកគួរតែធ្វើឲ្យបានប្តីមួយប្រពន្ធមួយ ទើបអាចចៀសវាងពីការឆ្លងរោគ។ ប្រសិនជាប្តីអ្នកមានស្រី អ្នកគួរតែប្រយ័ត្ន ព្រោះអ្នកអាចឆ្លងរោគពីគេគ្រប់ពេល។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយគួរតែរៀនចេះយល់ចិត្តស្វាមីអ្នក ទើបអាចធ្វើឲ្យគេមិនទៅរកស្រីក្រៅ។
  3. អ្នកមិនគួរប្រើប្រាស់របស់ប្រើប្រាស់ផ្ទាល់ខ្លួនជាមួយគ្នាឡើយ ដូចជាច្រាសដុសធ្មេញ ឬឡាមកោរមុខជាដើម ព្រោះវាអាចធ្វើឲ្យអ្នកអាចឆ្លងមេរោគអេដស៍ដោយមិនដឹងខ្លួន។ដូចនេះ អ្នកគួរតែការពារឲ្យបានខ្ពស់ ទើបអ្នកអាចចៀសពីជំងឺមួយនេះបាន៕