​គេហទំព័រ GoodTherapy បានឱ្យដឹងថា ទំនាក់ទំនង​មិនត្រូវ​គ្នា​គឺជា​មូលហេតុ​ចម្បង​នៃ​ការរស់នៅ​ផ្សេង​គ្នា​និង​លែងលះគ្នា​។ គូស្នេហ៍​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ទំនាក់ទំនង​សាមញ្ញ​ឬ​ជួបពិភាក្សា​ជាមួយ​នឹង​អ្នក​ផ្តល់​ប្រឹក្សា​អាពាហ៍ពិពាហ៍​ដើម្បី​ស្វែងរក​និង​ដោះស្រាយ​បញ្ហា ដូច្នេះ​ពួកគេ​អាច​រក្សា​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ដោយ​សប្បាយរីករាយ​។​

​ទំនាក់ទំនង​មិនត្រូវ​គ្នា​តាមរយៈ​ពាក្យសម្តី​

​ ​ទំនាក់ទំនង​មិនត្រូវ​គ្នា​តាមរយៈ​ពាក្យសម្តី​បង្ហាញ​ចេញ​មក​ខុសៗ​គ្នា ប៉ុន្តែ​កត្តា​ទូទៅ​គឺ​មិន​ឱ្យ​ដៃគូរ​របស់​អ្នក​បង្ហាញ​គំនិត​ឬ​មតិ​របស់​គេ​បាន​ពេញលេញ​។ ជាធម្មតា ភាគី​ម្ខាង​នឹង​បង្អាក់​ភាគី​ម្ខាង​ទៀត​ដើម្បី​ស្វែងរក​កំហុស ពិភាក្សា​ពី​ការពិត ឬ​ប្តូរ​ទៅ​និយាយ​ពី​ប្រធានបទ​ផ្សេង​ក្នុងពេល​ឈ្លោះ​គ្នា​។​

​ទំនាក់ទំនង​មិន​ប្រើ​ពាក្យសម្តី​

​ ​មហាវិទ្យាល័យ​រដ្ឋ Montana បានឱ្យដឹងថា ប្រហែលជា ៩០​ភាគរយ​នៃ​ទំនាក់ទំនង​គឺធ្វើឡើង​ដោយ​មិន​ប្រើ​ពាក្យសម្តី ដូចជា​ការប៉ះពាល់ និង​ការសម្តែង​លើ​ទឹកមុខ​។ ស្ត្រី​ច្រើន​តែ​ស្ទាត់ជំនាញ​ជាង​ក្នុង​ការ​យល់​ពី​ទំនាក់​មិន​ប្រើ​ពាក្យសម្តី ប៉ុន្តែ​ពេលខ្លះ​ស្ត្រី​ច្រើន​តែ​កាត់​យល់​ពី​អ្វី​ដែល​ភាគី​របស់​គេ​កំពុង​គិត មុន​នឹង​ភាគី​នោះ​មាន​ឱកាស​និយាយ​។​

​សារសំខាន់​

​ ​សាស្ត្រាចារ្យ​សង្គមសាស្ត្រ Todd Migliaccio នៃ​មហាវិទ្យាល័យ​រដ្ឋ​កាលីហ្វ័​រ​ញ៉ា បាន​សម្ភាសន៍ប្តី​ប្រពន្ធដែល​បាន​រៀបកា​រយូ​រជាង ៣០​ឆ្នាំ ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ថា​តើ​ពួកគេ​រស់នៅ​ជាមួយ​ដោយ​របៀប​ណា​។ គ្រប់​គូ​សុទ្ធតែ​និយាយ​ថា ការទំនាក់ទំនង ភាព​បើកចំហរ ការគោរព និង​ការ​មាន​ចំណូលចិត្ត​រួមគ្នា គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​របស់​ពួកគេ​។ ការរួម​បញ្ចូល​គ្នា​នៃ​គុណភាព​ទាំងអស់​នេះ​ធ្វើឱ្យ​ពួកគេ​រួមរស់​ជាមួយគ្នា​និង​ដោះស្រាយ​បញ្ហា​រួមគ្នា​។​

​ដំណោះស្រាយ​

​ ​ដំបូង​ឡើយ ដៃគូ​ស្នេហា​គួរ​លើក​ឡើង​ពី​បញ្ហា​ទំនាក់ទំនង​របស់​ពួក​គេ​ដោយ​ការនិយាយ​គ្នា​ពី​បញ្ហា​នោះ​ភ្លាមៗ​និង​ដោយ​គោរព​គ្នា​ទៅវិញទៅមក​។ ប្រសិន​បើ​ពួកគេ​មិន​អាច​ដោះស្រាយ​បញ្ហា​នោះ​បាន​ដោយ​ខ្លួនឯង ពួកគេ​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ផ្តល់​ព្រឹក្សា​អាពាហ៍ពិពាហ៍​។​

​ការពិចារណា​

​ ​នៅ​ចំណុច​មួយ​ក្នុង​ទំនាក់ទំនង​ស្នេហា ទំនាក់ទំនង​មិនត្រូវ​គ្នា​គឺ​មិន​អាច​ជៀសវាង​បាន​ទេ ប៉ុន្តែ​ទំនាក់ទំនង​មិន​ចុះសម្រុង​គ្នា​និង​អាកប្បកិរិយា​អវិជ្ជមាន​ដទៃទៀត ដូច​ជា​ភាព​ឆេវឆាវ អាច​ជា​សញ្ញា​នៃ​ទំនាក់ទំនង​ដែល​មាន​បញ្ហា​។ ប្រសិន​បើ​ភាគី​ម្ខាង​មាន​ជំងឺ​ផ្លូវចិត្ត​ឬ​ជំងឺ​ផ្សេងៗ អ្នក​គួរ​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​។