មាន​ការគាំទ្រ​ដែល​បាន​ផ្សារភ្ជាប់​គ្នា​រវាង​ភាព​ឡើង​ចុះ​នៃ​អរ​ម៉ូ​ន​ស្ត្រី និង​ការឈឺ​ក្បាល​។ ការស្រាវជ្រាវ​បាន​បង្ហាញថា ការប្រែប្រួល​អរ​ម៉ូ​ន​គឺជា​ហេតុផល​ចម្បង​ដែល​ស្ត្រី​ហាក់ដូចជា​មាន​ការឈឺ​ក្បាល​ប្រកាំង​ច្រើនជាង​បុរស​។​

​ទិន្នន័យ​នៃ National Headache Foundation បានចង្អុលបង្ហាញ​ថា ជនជាតិ​អាមេរិក​ប្រហែល ៣០​លាន​នាក់ បាន​ទទួល​រង​នៃ​ការឈឺ​ក្បាល​ប្រកាំង​នេះ ហើយ​ស្ត្រី​ច្រើន​ជាង​បុរស​ដែល​មាន​ការឈឺ​ក្បាល​ប្រកាំង​នេះ ៣​ដង​។​

​វេជ្ជបណ្ឌិត ម៉ៃ​ឃើ​ល ម៉ូកូ​វីត (Michael Moskowitz), ជា​សាស្ត្រាចារ្យ​ខាង​រោគ​សរសៃវិញាណ​នៅឯ​សាលា​វេជ្ជសាស្ត្រ ហា​វា​ដ​នៅក្នុង​ទីក្រុង​ប៊ុ​ស្តុន​បាន​និយាយថា ការ​បម្រែបម្រួល​អរ​ម៉ូ​ន​គឺជា​កត្តា​ដ៏​ធំ​ទៅ​នឹង​អត្រា​ដែល​ធ្វើអោយ​អត្រា​នៃ​ការ​កើត​មាន​លើ​ស្ត្រី​កើនឡើង​។​

​ស្ត្រី​ដែល​មាន​ការឈឺ​ក្បាល​ប្រកាំ​ង អាច​រកឃើញ​ថា ពួកគេ​ជារឿយៗ​កើត​មាន​ការឈឺ​ក្បាល​នេះ​មុន ឬ​ក្រោយ​ពេល​មាន​រដូវ​។ គំរូ​នៃ​ស្ត្រី​ដែល​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង​នេះ​អាច​ប្រែប្រួល​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​អស់​រដូវ​។​

​កត្តា​ជាច្រើន​ដទៃ​ទៀត​អាច​បង្កើន​ហានិភ័យ​នៃ​ការ​មាន​ការឈឺ​ក្បាល​ប្រកាំង​នេះ​ចំពោះ​ទាំង​បុរស និង​ស្ត្រី​៖

– កត្តា​ពូជ​៖ មនុស្ស​ដែល​មាន​ប្រវត្តិ​គ្រួសារ​នៃ​ការឈឺ​ក្បាល​នេះ ហើយ​ជាពិសេស​អ្នក​ដែល​មាន​សាច់ញាតិ​ដែល​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង​នេះ គឺ​មាន​ហានិភ័យ​នៃ​ការកើនឡើង​ខ្ពស់​។​

– អាយុ​៖ អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​នៅ​ចន្លោះ​អាយុ ១៥​ឆ្នាំ និង ៥៥​ឆ្នាំ​, ហើយ​ការប៉ះពាល់​ដំបូង​ជា​ធម្មតា​គឺ​មុន​អាយុ ៤០​ឆ្នាំ​។​

– លក្ខខ័ណ្ឌ​ជំងឺ​៖ បញ្ហា​សុខភាព​មួយចំនួន ដូចជា​ជំងឺលើសឈាម​, ការ​ថប់​បារម្ភ​, ការធ្លាក់​ទឹកចិត្ត​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺឆ្កួតជ្រូក​, ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​នេះ​ផង​ដែរ​។​

​វេជ្ជបណ្ឌិត ម៉ូកូ​វីត បាន​និយាយថា ទោះបីជា​មិន​មាន​ការព្យាបាល​ក៏ដោយ​, ជំងឺ​ឈឺក្បាល​ប្រកាំង​ក៏​អាច​ត្រូវបាន​ជួយ​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​គ្រូពេទ្យ​ផងដែរ​។ ថ្នាំ​ជាច្រើន​អាច​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ និង​បន្ថយ​ការឈឺ​ច្បាប់ ហើយ​ការប្រែប្រួល​របៀប​រស់នៅ​អាច​បន្ថយ​កត្តា​មួយចំនួន​ដែល​បណ្តាល​អោយ​ឈឺក្បាល​ប្រកាំង​នេះ​ផងដែរ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង