អ្នកប្រហែលជាមានបំណងចង់ញ៉ាំអាហារណាដែលផ្តល់សុខភាពល្អជាងមុនហើយ ប៉ុន្តែមិនដឹងគួរធ្វើដូចម្តេច។ ខាងក្រោមនេះ ខ្ញុំសូមណែនាំគន្លឹះខ្លះៗដែលអាចជួយអ្នកញ៉ាំអាហារដែលផ្តល់សុខភាពបាន៖

  • ទិញទុកនូវអាហារសម្រន់ផ្តល់សុខភាពឲ្យបានច្រើន និងដាក់តាមខ្លួនដើម្បីញ៉ាំជំនួសការញ៉ាំអាហារដែលមិនផ្តល់សុខភាពផ្សេងៗ
  • មុនពេលអ្នកញ៉ាំអាហារបូហ្វេ ចូររំលឹកខ្លួនឯងជានិច្ចថា តើអ្នកចង់សម្រកទម្ងន់ទេ។ ចូរដាក់បន្លែ និងផ្លែឈើឲ្យបានច្រើនក្នុងចានដែលត្រូវញ៉ាំ និងញ៉ាំតែអាហារដែលផ្តល់សុខភាពបានហើយ។ 
  • ចូររៀបចំអាហារសម្រាប់ខ្លួនឯងញ៉ាំជានិច្ច ជាពិសេសអាហារដែលផ្តល់សុខភាពដែលអ្នកអាចធ្វើបាន ព្រមទាំងចៀសវាងការញ៉ាំអាហារខាងក្រៅ
  • ចូរញ៉ាំទឹកមួយកែវធំនៅពេលដែលអ្នកចាប់ផ្តើមឃ្លានអាហារណាដែលមិនផ្តល់សុខភាព។ រឿងនេះនឹងជួួយធ្វើឲ្យក្រពះអ្នកឆាប់ឆ្អែតផង៕