វាគឺជារឿងងាយទេក្នុងការញ៉ាំអាហារច្រើនៗក្នុងថ្ងៃឈប់សម្រាក។ ប៉ុន្តែអ្នកនៅតែអាចរីករាយជាមួយថ្ងៃឈប់សម្រាកបានដដែល ដោយមិនបាច់បណ្តោយខ្លួនញ៉ាំអាហារបែបនេះដែរ។ ខាងក្រោមនេះគឺជាវិធីខ្លះៗដែលអ្នកអាចហាមឃាត់ខ្លួនឯងកុំឲ្យញ៉ាំអាហារច្រើនៗបាន៖
- ចូរផ្តោតសំខាន់ទៅលើមិត្តភក្តិ គ្រួសារ ការសប្បាយ និងការសន្ទនាជំនួសឲ្យការញ៉ាំអាហារវិញ
- ចូររកអាហារណាដែលអ្នកអាចញ៉ាំបាន និងរៀបគម្រោងថាតើអ្នកនឹងញ៉ាំអ្វីផង ចូរដាក់អាហារផ្តល់សុខភាពដើម្បីចែកគ្នាញ៉ាំ។
- មិនត្រូវតមអាហារឡើយ។ ចូរញ៉ាំអាហារសម្រន់ដែលផ្តល់សុខភាពមុនពេលញ៉ាំអាហារ ដូច្នេះទើបអ្នកមិនឃ្លានអាហារខ្លាំង
- កុំញ៉ាំអាហារសម្រកទម្ងន់ជាមួយនឹងគ្រឿងស្រវឹងឲ្យសោះ។ នៅពេលអ្នកញ៉ាំឆ្អែតហើយ ចូរកុំអង្គុយនៅតុទៀត
- ចូរញ៉ាំអាហារតិចៗ ញ៉ាំមួយៗ និងទំពារយឺតៗ៕