Join with Health.com.kh on Telegram

បុរស​ភាគច្រើន​មិន​ចាំបាច់​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ​កាល់ស្យូម​នោះ​ទេ​។​កាល់ស្យូម​គឺជា​សំខាន់​ចំពោះ​បុរស​សម្រាប់​ផ្តល់​អោយ​ឆ្អឹង​មាន​សុខភាព​ល្អ ប៉ុន្តែ​ជា​ទូទៅ វា​គឺជា​រឿង​ល្អ​បំផុត​ដើម្បី​ទទួល​បាន​ជាតិ​កាល់ស្យូម​ពី​ចំណីអាហារ​។ បន្លែ​បៃតង​ខ្មៅ និង​អាហារ​មួយ​ចំនួន​ទៀត​សុទ្ធ​សឹង​សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​។

នេះ​ជា​ការ​ណែនាំ​ចំពោះ​សុខភាព​បុរស​ទាក់ទង​ទៅ​នឹង​ការ​នាំ​ចូល​កាល់ស្យូម​។ សូម​សម្គាល់ថា កម្រិត​ខ្ពស់​នៃ​កាល់ស្យូម​បង្ហាញ​ពី​ព្រំដែន​នៃ​សុវត្ថិភាព​។ ការ​កើនឡើង​កម្រិត​កាល់ស្យូម​ហួស​ពី​ការ​កំណត់​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​របស់​អ្នក​។

ចំពោះ​បុរស​អាយុ ១៩​ឆ្នាំ​ដល់​៥០​ឆ្នាំ សូម​ទទួលទាន​អោយ​បាន​១.០០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​កុំអោយ​លើស​ពី​២.៥០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ចំពោះ​បុរស​អាយុ​ពី ៥១​ឆ្នាំ​ដល់​៧០​ឆ្នាំ សូម​ទទួលទាន​ជាតិ​កាល់ស្យូម​អោយ​បាន​១.០០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ និង​កុំអោយ​លើស​ពី​២.០០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ចំពោះ​បុរស​ដែល​មាន​អាយុ​លើស​ពី​៧១​ឆ្នាំ សូម​ទទួលទាន​ជាតិ​កាល់ស្យូម​អោយ​បាន​១.២០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ និង​កុំអោយ​លើស​ពី​២.០០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​អោយ​សោះ​។

សូមកុំ​ភ្លេច​វីតាមីន D ដែល​ជួយ​ខ្លួន​របស់​អ្នក​ស្រូប​ជាតិ​កាល់ស្យូម​។ ប្រភព​ចំណីអាហារ​នៃ​វីតាមីន D រួម​មាន ស៊ុត និង​ខ្លាញ់ត្រី​ជាដើម​។ អ្នក​ក៏​អាច​ទទួល​បាន​ជាតិ​វីតាមីន D តាម​រយៈ​ការ​ប៉ះពាល់​នឹង​កម្តៅ​ព្រះអាទិត្យ​ផង​ដែរ​។

បន្ថែម​ពី​នេះ​, ថ្នាំ​គ្រាប់​កាល់ស្យូម​មួយ​ចំនួន​រួម​មាន​វីតាមីន D ផង​ដែរ​។
សូម​ចាំ​ថា​, ការ​ណែនាំ​ទាំងនោះ​គឺ​សម្រាប់​បុរស​ដែល​មាន​សុខភាព​ល្អ​ទូទៅ​ប៉ុណ្ណោះ​។ សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​ការ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់​៕