គ្រឿងទេស ជាផ្នែកមួយយ៉ាងសំខាន់នៃអាហារដ៏មានរសជាតិ។ ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ដឹងហើយថា គ្រឿងទេស ត្រូវបានប្រើដើម្បីបង្កើនរសជាតិអាហារ និងរក្សាអាហារឱ្យទុកបានយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា គ្រឿងទេស មួយចំនួនជាឱសថបែបធម្មជាតិជួយដោះស្រាយទប់ស្កាត់បញ្ហសុខភាពគួរឱ្យកត់សម្គាល់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រឿងទេសសំខាន់ៗដែលអ្នកគួររក្សាទុកក្នុងផ្ទះ ដើម្បីទទួលបាននូវជីវិតរស់នៅប្រចាំថ្ងៃ និងសុខភាពកាន់តែល្អប្រសើរ ៖
១. ម្ទេស
ម្ទេស មានផ្ទុកសម្បូរទៅដោយសារធាតុ capsaicin ដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកដែលទទួលទានអាហារហឹរពី ៦ ទៅ ៧ ដងក្នុងមួយសប្តាហ៍មានការថយចុះនូវហានិភ័យនៃការស្លាប់មុនអាយុដល់ទៅ ១៤ ភាគរយឯណោះ បើប្រៀបទៅនឹងអ្នកដែលទទួលទានហឹរត្រឹមម្ដងក្នុងមួយសប្តាហ៍។ អ្នកដែលឧស្សាហ៍ទទួលទានមានការថយចុះនូវហានិភ័យនៃការស្លាប់ដោយសារជំងឺខ្សោយបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមហារីកគួរឱ្យកត់សម្គាល់។
២. ម្រេចខ្មៅ
គ្រឿងទេសនេះជាប្រភពដ៏ប្រសើរនៃសារធាតុ piperine ដែលទប់ស្កាត់ការកកើតឡើងនូវកោសិកាខ្លាញ់ដែលជួយឱ្យអ្នកអាចស្រកទម្ងន់ដែលលើស។ ម្រេចខ្មៅក៏ជួយព្យាបាលអាការៈក្អកស្ងួតដោយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងម្រេចខ្មៅម៉ដ្ឋ ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ កែវ។ កូរអោយសព្វ សឹមទទួលទានយឺតនៅពេលក្ដៅឧណ្ហៗ។ ម្រេចខ្មៅក៏ជាគ្រឿងទេសមួយប្រភេទដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជួយទប់ស្កាត់បញ្ហាសុខភាពផ្សេងៗដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។ សារធាតុ piperine ក៏ជួយបង្កើនសមត្ថភាពខួរក្បាល និងគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។
៣. ខ្ទឹមស
មានប្រសិទ្ធិភាពពង្រឹងប្រព័ន្ធភាពស៊ាំ និងបេះដូង។ ខ្ទឹមស ត្រូវបានចាត់ទុកជាឱសថធម្មជាតិសម្លាប់មេរោគ គ្រប់គ្រងសម្ពាធឈាម និងជួយសម្លាប់ពពួកប៉ារ៉ាស៊ីត។ ការទទួលទានខ្ទឹមសជួយបញ្ចុះសម្ពាធឈាម និងបង្កើនចរន្តឈាមរត់បានយ៉ាងប្រសើរ។ អ្វីដែលពិសេសទៅទៀតនោះ គឺខ្ទឹមស ក៏មានផ្ទុកសារធាតុប្រឆាំងនឹងជំងឺមហារីកផងដែរ។
៤. ខ្ញី
ខ្ញី មានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយដែលបង្កជាជំងឺផ្សេងៗ និងទប់ស្កាត់ជំងឺមហារីក។ ខ្ញី ក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាក រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។ បន្ថែមពីនេះក្រៅពីលក្ខណៈសម្បត្តិប្រឆាំងការរលាកហើយនោះ ខ្ញីក៏មានផ្ទុកសារធាតុ antioxidative ដែលទប់ស្កាត់កំណកខ្លាញ់កូឡេស្តេរ៉ូលនិងខ្លាញ់ទ្រីគ្លីសេរីដក្នុងសសៃឈាមផងដែរ។
៥. រមៀត
មានផ្ទុកនូវសារធាតុសកម្មម្យ៉ាងជួយទប់ស្កាត់ជំងឺមហារីក, ជំងឺបង្កឡើងដោយការរលាកក្នុងរាងកាយ និងបញ្ហាសសៃប្រសាទ។ ការបន្ថែមខ្ញីក្នុងរបបអាហារប្រចាំថ្ងៃអាចជួយទប់ស្កាត់ជំងឺរលាកសន្លាក់ឆ្អឹង ជំងឺវង្វេងវង្វាន់ និងសូម្បីតែជំងឺមហារីក។ អ្នកជំនាញជាច្រើននិយាយថារមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។ លើសពីនេះទៅទៀតរមៀតក៏មានផ្ទុកនូវសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមគួរអោយកត់សម្គាល់ផងដែរ។