កំពុងខ្វល់ចិត្តនឹងបញ្ហាសក់ជ្រុះគ្មានសម្រស់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! អ្នកមិនចាំបាច់ចំណាយអស់ច្រើនឡើយដើម្បីដោះស្រាយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដែលល្អសម្រាប់សក់ ៖
១. តែបៃតងសម្រាប់បង្កើនភាពភ្លឺរលោងនៃសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកតែបៃតងក្រៀម ៣ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ផ្លែ ក្នុងទឹកចំនួន ៣ពែង។ ដាំឱ្យពុះសម្រាប់រយៈពេល ១៥ នាទី។ ទុកឱ្យត្រជាក់សិន សឹមប្រើប្រាស់ទឹកតែសម្រាប់ការលាងជម្រះសក់លើកចុងក្រោយ។
២. តែខ្មៅសម្រាប់បញ្ឈប់បញ្ហាសក់ជ្រុះ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ដាំទឹកធម្មតា ៣ ពែងនិងបន្ថែមតែខ្មៅពី ៤ ទៅ ៥ កញ្ចប់តូច ឬពី ៤ ទៅ ៥ ស្លាបព្រាបាយនៃស្លឹកតែក្រៀមចូល។ ដាំឱ្យពុះសម្រាប់រយៈពេល ១៥នាទី សឹមត្រងកាកតែនិងចាក់ទុកឱ្យត្រជាក់សិន។ បន្ទាប់មកប្រើប្រាស់ទឹកតែនេះសម្រាប់លាងសម្អាតសក់ ក្រោយពេលលាងជម្រះក្រែមបន្ទន់រួច។
៣. ប្រទាលកន្ទុយក្រពើសម្រាប់ពន្លឿនការជួសជុលសក់ខូចឡើងវិញ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗផ្ទាល់លើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អ្នកនឹងសម្គាល់ឃើញថាសក់មានភាពរលោងនិងភ្លឺជាងមុន។
៤. ផ្លែចេកសម្រាប់ដោះស្រាយបញ្ហាសក់ជ្រុះ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ១ ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ ចេកទុំ ២ ផ្លែដែលកិនម៉ដ្ឋ និងប្រេងដូង ១ ស្លាបព្រាបាយ ចូលគ្នាឱ្យសព្វ។ លាបម៉ាស្សាល្បាយឱ្យពេញលើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញតាមក្រោយជាមួយទឹកក្ដៅឧណ្ហៗ។
៥. ផ្លែបឺរសម្រាប់ដោះស្រាយបញ្ហាសក់ជ្រុះ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយផ្លែបឺរទុំ ១ ផ្លែជាមួយប្រេងអូលីវ ២ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ ឱ្យសព្វចូលគ្នា។ លាបល្បាយឱ្យពេញសក់ និងទុកចោលសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងកក់សម្អាតសក់ដូចពេលធម្មតា។ អនុវត្តសារឡើងវិញ ២ ដងក្នុងមួយសប្តាហ៍៕