ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច
ឆ្នាំច ប្រើតែខួរក្បាលបន្តិច នឹងអាចរកឃើញកន្លែងដែលសម្បូរទៅដោយទ្រព្យ។ ជាពិសេស ការងាររបស់អ្នកក៏អាចទទួលបានផលធំចូលមកផងដែរ។ ដូចនេះ អ្នកនឹងមិនខ្វះទេក្រដាសប្រាក់ធំ។
ឆ្នាំកុរ
ឆ្នាំកុរ ជិតដល់ពេលដែលអ្នកអាចនាំរង្វាន់ធំចូលមកក្នុងផ្ទះហើយ។ ជាហេតុដែលធ្វើឲ្យអ្នកមិនបាច់ទៅខ្ចីប្រាក់អ្នកដទៃ ក៏មានលុយចាយពេញកាបូបផងដែរ។ ដូចនេះ អ្នកនឹងរស់នៅដោយគ្មានទុក្ខកង្វល់នោះទេ។
ឆ្នាំរកា
ឆ្នាំរកា ក្នុងពេលឆាប់ៗនេះ រង្វាន់ធំនឹងចូលមករកអ្នក ដោយធ្វើឲ្យអ្នកប្រមូលទ្រព្យមិនចេះអស់នោះទេ។ ជាពិសេស ឲ្យតែអ្នកប្រឹងឲ្យអស់ពីសមត្ថភាព នឹងអាចទទួលបានទ្រព្យចូលមកយ៉ាងច្រើនតែម្តង៕