មានទម្លាប់មើលថែទាំកូនមួយចំនួនដែលអ្នកម្តាយគួរតែប្រយ័ត្ន ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន។ តើមានអ្វីខ្លះទៅ?
- កូនដែលមានអាយុក្រោម៦ខែ អ្នកម្តាយមិនគួរឲ្យកូនបៅទឹកច្រើនទេ ព្រោះអាចធ្វើឲ្យកូនឆាប់ឆ្អែត ដោយបៅទឹកដោះអ្នកម្តាយមិនសូវបានច្រើនឡើយ។ ជាហេតុដែលអាចធ្វើឲ្យរាងកាយកូនមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឡើយ។ ជាពិសេស ក៏អាចធ្វើឲ្យក្រលៀនកូនរងសម្ពាធបានដែរ។
- អ្នកម្តាយមិនគួរកោរសក់ឲ្យកូនទេ ព្រោះនៅពេលដែលកូនបែកញើស នឹងប៉ះត្រូវស្បែកក្បាលផ្ទាល់ ដោយធ្វើឲ្យកូនរមាស់ ហើយយកដៃទៅអែសបាន។ ជាហេតុដែលធ្វើឲ្យស្បែកក្បាលកូនងាយរបួស ធ្វើឲ្យមេរោគអាចចូលទៅបានយ៉ាងងាយ។ ជាពិសេស នៅពេលដែលគ្មានសក់ការពារស្បែកក្បាល ក៏ធ្វើឲ្យស្បែកក្បាលកូនងាយកើតមានបញ្ហាដែរ។
- អ្នកម្តាយមិនគួរមិនឲ្យកូនពាក់ស្រោមជើង ឬស្បែកជើងទេ ព្រោះងាយធ្វើឲ្យជើងកូនរបួស ថែមទាំងធ្វើឲ្យជើងកូនលូតលាស់មិនបានល្អ។ ជាហេតុដែលធ្វើឲ្យសុខភាពកូនងាយកើតមានគ្រោះថ្នាក់ខ្លាំងណាស់៕