​ភ្នែកម៉្ញូប​ត្រូវបាន​គេ​ស្គាល់​ថា​ជាការ​មើលឃើញ ដែល​មនុស្ស​មានការ​លំបាក​ក្នុង​ការមើល​វត្ថុ​ឆ្ងាយ​ច្បាស់​។ ការ​កើន​ទ្បើង​នូវ​កម្រិតម៉្ញូប​ខ្ពស់ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ទៅលើ​ភ្នែក រហូត​អាចឈាន​ទៅដល់​ពិការភ្នែក​។ ខាងក្រោម​នេះ ជា​អាហារ​៧​មុខ ដែល​ចូលរួម​ក្នុងការ​កាត់បន្ថយ​កម្រិតម៉្ញូប ឬ​រក្សា​កម្រិតម៉្ញូបកុំ​ឲ្យ​វិ​វ​ឌ្ឍ​ទៅមុខ ឫ​ដែល​យើង​តែង​និយាយ​សាមញ្ញ​ថា ឡើង​ដឺ​ក្រេ​៖

.​ត្រី​
​ពពួក​ត្រី​សាល់​ម៉ុង ត្រី​ធូ​ណា ដែល​វា​សម្បូរ​ដោយ​អូ​មេ​ហ្គា​៣ ជួយ​ឲ្យ​ភ្នែក​លោកអ្នក ភ្លឺ​ច្បាស់ និង​ការពារ​រោគសញ្ញា​ភ្នែក​ស្ងួត បង្ក​ពី​មូលហេតុ​ផ្សេងៗ​។ ការបរិភោគ​សាច់​ត្រី​ជា​ទៀងទាត់​រៀងរាល់ថ្ងៃ​អាចជួយ​កាត់បន្ថយ​ការវិវឌ្ឍ​ទៅជា​ជំងឺ​ភ្នែក​ទ្បើង​បាយ និង​ការចុះ​ខ្សោយ​នៃ​ជំងឺ​ភ្នែក​នៅពេល​ក្រោយ​បាន​យ៉ាង​ប្រសើរ​។​

.​ការ៉ុត​
​ការ៉ុត ជា​បន្លែ​មាននូវ​វីតាមីន​ច្រើន​ប្រភេទ​សម្រាប់​លើកកម្ពស់​ក្នុង​ការជួយ​ឲ្យ​ភ្នែកមាន​សុខភាព​ល្អ និង​ឲ្យ​ភ្នែក​មើលឃើញ​ច្បាស់​ជាង​មុន​។ ល្អ​បំផុត គួរ​ទទួលទាន​ទឹក​ការ៉ុត ប្រមាណ​១១៨.២​មី​លី​លីត្រ ឬ ការ៉ុត​២០​មី​លី​ក្រាម ( ១ ទៅ ៤ ការ៉ុត​) រៀងរាល់ថ្ងៃ​សម្រាប់​អ្នកមាន​ភ្នែក​ម៉្ញូប​។​

.​សាច់សត្វ​
​ការបរិភោគ​សាច់ជ្រូក សាច់គោ និង អយ​ស្ទ័​រ​សម្បូរ​ជាតិ​ស័ង្កសី ដែលជា​សារធាតុ​រ៉ែ​ផ្តល់នូវ វីតាមីន​A ដល់​ភ្នែក​របស់​អ្នក​។ វា​ក៏​ជា​ផ្នែក​មួយ ដ៏​សំខាន់​ក្នុងការ​ធានា​នូវ​ការផលិត​ជាតិ​មេ​ទ្បា​នី​ន ដែល​សារជាតិ​ពណ៌​នេះ ទទួលខុសត្រូវ​ចម្បង​ក្នុងការ​ថែរក្សា​ការថត​កាំរស្មី​ភ្នែក ជាពិសេស​ការពារ​ភ្នែកងងឹត​នៅពេល​យប់​។

.​បន្លែ​បៃតង​
​បន្លែ​បៃតង អាច​ការពារ​ភ្នែក​របស់លោក​អ្នក​ពី​កាំរស្មី​ពន្លឺព្រះអាទិត្យ ពិសេស​ការពារ​ស្រទាប់​ខាងក្នុង​នៃ​គ្រាប់ភ្នែក បង្ការ​កុំ​ឲ្យ​ភ្នែក​ខ្សោយ និង​កាត់បន្ថយ​ការ​កើន​ទ្បើង​នៃ​កម្រិត​ភ្នែកម៉្ញូប ប្រសិនបើ​អ្នក​បរិភោគ​បន្លែ​ប្រមាណ ១២ មី​លី​ក្រាម​រៀងរាល់ថ្ងៃ​។​

.​ផ្លែឈើ​
​លោកអ្នក​អាច​បរិភោគ​ប្រភេទ​ផ្លែឈើ ដែល​សម្បូរ​ទៅដោយ​វីតាមីន C ដូចជា ស្ត្រ​ប៊ឺ​រ​រី ស្វាយ ល្ហុង និង​ក្រូច ធ្វើជា​អាហារសម្រន់ ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​សុំា​ក្នុង​រាងកាយ បង្កើន​ភាព​ធន់​នៃ​ភ្នែក​ទៅនឹង​ជំងឺ​ផ្សេងៗ​ទៀត​។ យ៉ាងហោចណាស់ អ្នក​អាច​បរិភោគ​ផ្លែឈើ​ចំនួន ៩០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស និង​៧៥​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​សម្រាប់​ស្ត្រី ដើម្បី​ជំនួយ​ដល់​សុខភាព​ភ្នែក​របស់​អ្នក​។​

.​គ្រាប់​ធញ្ញជាតិ​
​ការបរិភោគ​គ្រាប់​ធញ្ញជាតិ​ជាប្រចាំ អាចជា​ដំណោះស្រាយ​មួយ​ក្នុងចំណោម​ដំណោះស្រាយ​ជាច្រើន​ដើម្បី​គ្រប់គ្រង​ភ្នែក​ម្ញ៉ូ​ប ព្រោះ​វា​សម្បូរ ដោយ​វីតាមីន E ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​ប្រតិកម្ម​ផ្សេងៗ និង​ថែរក្សា​ភ្នែក​ឲ្យ​មើលឃើញ​កាន់តែច្បាស់​។

.​ស៊ុត
​ស៊ុតមាន​ផ្ទុក​ទៅដោយ​វីតាមីន​A ដែល​ជួយ​ការពារ​ភ្នែកងងឹត​នៅពេល​យប់ និង ភ្នែក​ស្ងួត​។ ជា​មធ្យម លោកអ្នក​អាច​ទទួលទាន​ស៊ុត​ក្នុង​ចន្លោះ​ពី​១​ទៅ​៤​គ្រាប់ ក្នុង​មួយថ្ងៃ​៕