ការស្រាវជ្រាវថ្មីមួយបាននិយាយថា ប្រហែលជា ៩% នៃគ្រប់ករណីនៃជំងឺហឺតទាំងអស់នៅក្នុងសហរដ្ឋអាមេរិកត្រូវបានបង្កឡើង ឬកាន់តែអាក្រក់ទៅដោយសារការទាក់ទងនឹងការធ្វើការ។
អ្នកស្រាវជ្រាវបាននិយាយថា នេះមានន័យថា ជំងឺហឺតដែលទាក់ទងនឹងការធ្វើការប៉ះពាល់ប្រហែលជា ១,៤លាននាក់ នៃមនុស្សពេញវ័យក្នុងមួយឆ្នាំៗ។
អត្រានៃជំងឺហឺតដែលទាក់ទងទៅនឹងការងារពីរដ្ឋមួយទៅរដ្ឋមួយមានពី ៤,៨% (ទីក្រុងអារីហ្សូណា) ទៅ ១៤% (ទីក្រុងហ្លូរីដា), នេះដោយយោងតាមការស្រាវជ្រាវដែលបានមកពីអ្នកស្រាវជ្រាវពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺនៅក្នុងសហរដ្ឋអាមេរិក។
ការវិភាគនៃទិន្នន័យពីឆ្នាំ ២០០៦ ទៅ ២០០៩ ក្នុង ៣៨ទីក្រុង និងក្នុងសង្កាត់ Columbia ក៏បានបង្ហាញថា អ្នកធ្វើការវ័យចំណាស់ និងក្រុមនៃជនជាតិភាគតិចគឺមានហានិភ័យខ្ពស់បំផុត។ ឧទាហរណ៍, អត្រានៃអ្នកជំងឺហឺតដែលទាក់ទងនឹងបុគ្គលគឺមាន ១២,៧% ចំពោះអ្នកដែលមានអាយុពី ៤៥ឆ្នាំ ទៅ ៦៤ឆ្នាំ ទល់នឹង ៧% ចំពោះអ្នកដែលមានអាយុពី ១៨ឆ្នាំ ទៅ ៤៤ឆ្នាំ។ របាយការណ៍បានបង្ហាញថា ក្នុងចំណោមក្រុមនៃពូជសាសន៍នៃជំងឺហឺតដែលទាក់ទងនឹងការងារនេះគឺមាន ១២,៥% ចំពោះជនជាតិស្បែកខ្មៅ, ១០,៥% ចំពោះជនជាតិអ៊ីស្ពានីក និង ៨,២% ចំពោះជនជាតិស្បែកស។
ការប៉ាន់ស្មាននៃសមាមាត្រចំពោះមនុស្សពេញវ័យជាមួយនឹងអ្នកជំងឺហឺតថ្មីៗដែលទាក់ទងនឹងការងារនោះគឺស្រដៀងគ្នាចំពោះបុរស និងស្ត្រី, គឺប្រហែល ៩%។
អ្នកស្រាវជ្រាវបាននិយាយថា ជំងឺហឺតដែលត្រូវបានទាក់ទងនឹងការងារគឺអាចការពារបាន ប៉ុន្តែ ជំងឺដែលមិនស្គាល់ និងការស្រាវជ្រាវថ្មីបានបង្ហាញថាតម្រូវអោយមានការតាមដានលើកន្លែងធ្វើការដើម្បីយល់អោយបានច្បាស់លើកត្តាហានិភ័យ និងប្រសិទ្ធភាពនៃការការពារ។
អ្នកស្រាវជ្រាវបានសរសេរថា ការតាមដានយ៉ាងល្អប្រសើរនៃបញ្ហា នឹងបង្កើនការយល់ដឹងពីអេពីឌីមីសាស្ត្រនៃជំងឺហឺតដែលទាក់ទងនឹងការងារ និងរដ្ឋដែលអាចកើតមាន, អ្នកធ្វើការជាដើមដើម្បីទទួលបានអន្តរាគមន៍យ៉ាងល្អប្រសើរដើម្បីបន្ថយការទទួលខុសត្រូវនៃជំងឺហឺតដែលទាក់ទងនឹងការងារនេះ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង Morbidity and Mortality Weekly Report។