រដ្ឋាភិបាលអាមេរិកបានបង្ហាញថា ចំណេះដឹងច្រើនប៉ុណ្ណាដែលអ្នកមាន និងប្រាក់ច្រើនប៉ុណ្ណាដែលអ្នកមាន, សុខភាពដែលអ្នកមានក៏ដូចគ្នាអញ្ចឹងដែរ។
របាយការណ៍បានរកឃើញថា មនុស្សដែលមានចំណេះដឹងខ្ពស់ជាមួយនឹងមានប្រាក់ចំណូលខ្ពស់ទទួលរងពីជំងឺរ៉ាំរ៉ៃតិច និងរស់នៅបានយូរជាងអ្នកក្រដែលមានចំណេះដឹងទាប។
អាមី ប៊ឺនស្តេន (Amy Bernstein) ជាអ្នកអេពីដេមីសាស្ត្របាននិយាយថា ការមិនមានចំណេះដឹង និងមានជីវភាពលំបាកគឺផ្តល់គ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។
គាត់បានពន្យល់ថា វាគឺជាផ្នែកមួយដែរដោយសារតែអ្នកដែលមានប្រាក់ ឬចំណេះដឹងតិចតួចជារឿយៗមានទម្លាប់សុខភាពដែលរួមមានចំណីអាហារមិនល្អ កង្វះលំហាត់ប្រាណ និងជក់បារី។
ប៊ឺនស្តេនបាននិយាយថា បន្ថែមពីលើនេះ, ពួកគេហាក់ដូចជាមិនមានធានារ៉ាប់រងសុខភាព។ ក្រោមបន្ទាត់នៃភាពក្រីក្រគឺពិតជាអាក្រក់ចំពោះសុខភាព។
ការគូសចំណាំចំនុចសំខាន់ៗរួមមានៈ
– ២៤% នៃក្មេងប្រុស និង ២២% នៃក្មេងស្រីធាត់ដែលនៅផ្ទះដែលឪពុកម្តាយមិនបានបញ្ចប់ការសិក្សាត្រឹមវិទ្យាល័យ។
– ១១% នៃក្មេងប្រុស និង ៧% នៃក្មេងស្រីធាត់ដែលនៅផ្ទះដែលឪពុកម្តាយបានរៀនដល់ត្រឹមមហាវិទ្យាល័យ។
– ជាង ៤៣% នៃស្ត្រីដែលមានអាយុលើសពី ២៥ឆ្នាំ មិនបានរៀនថ្នាក់មហាវិទ្យាល័យគឺធាត់។ ការធាត់ក្នុងចំណោមបុរសមិនប្រែប្រួលជាមួយនឹងចំណេះដឹងនោះទេ។
– ៣១% នៃមនុស្សពេញវ័យដែលបញ្ចប់ត្រឹមវិទ្យាល័យ ឬទាបជាងនេះ គឺជក់បារី បើប្រៀនឹង ៩% នៃអ្នកទាំងនោះដែលមានចំណេះដឹងត្រឹមថ្នាក់មហាវិទ្យាល័យ។
– សរុប, ការធ្លាក់ចុះការជក់បារីពី ២១% ក្នុងឆ្នាំ ២០០៦ មកត្រឹម ១៩% ក្នុងឆ្នាំ ២០១០។
បន្ថែមទៅលើចំណូល និងភាពខុសគ្នានៃចំណេះដឹង, អ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថា៖
– ពាក់កណ្តាលនៃមនុស្សពេញវ័យមិនធ្វើលំហាត់ប្រាណ ជាពិសេសវាជាការពិតចំពោះមនុស្សវ័យចំណាស់
– សមាមាត្រឡើងខ្ពស់បន្តិចនៃស្ត្រីមានការពិនិត្យសុដន់ (៦៧% ក្នុងឆ្នាំ ២០០០ និង ៧០% ក្នុងឆ្នាំ ២០១០)
– មនុស្សជាច្រើនត្រូវបានតាមដានចំពោះជំងឺមហារីកពោះវៀនធំជាមួយនឹងអត្រាកើនឡើងពី ៣៤% ក្នុងឆ្នាំ ២០០០ ទៅ ៥៩% ក្នុងឆ្នាំ ២០១០។