បញ្ហាស្បែកជុំវិញច្រមុះស្ងួតរបកមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖
១. ផ្លាស់ប្ដូរមកប្រើប្រាស់ផលិតផលលាងសម្អាតមុខកម្រិតកាន់តែស្រាល
ជាញឹកញយការដែលស្បែកជុំវិញច្រមុះប្រែជាស្ងួតរបក គឺបណ្ដាលមកពីហ្វូមលាងសម្អាតមុខមានកម្រិតខ្លាំង ឬផ្ទុកសារធាតុដែលងាយបណ្ដាលឱ្យស្បែកស្ងួត។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរផ្លាស់ប្ដូរមកប្រើប្រាស់ផលិតផលលាងសម្អាតមុខកម្រិតស្រាលដែលមិនមានផ្ទុកសារធាតុគីមីច្រើន។
២. លាបប្រេងដូងឱ្យបានទៀងទាត់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងបន្តិចលើស្បែកជុំវិញច្រមុះដើម្បីរក្សាសំណើម។ កុំភ្លេចលាបនៅមុនពេលចូលគេងក្រោយលាងជម្រះគ្រឿងសម្អាងចេញពីមុខផង។
៣. ជែលប្រទាលកន្ទុយក្រពើស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៤. ទឹកដោះគោសុទ្ធ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកដោះគោត្រជាក់ៗលើស្បែកជុំវិញច្រមុះ រួចរងចាំសម្រាប់រយៈពេលប្រហែល ២០នាទី សឹមលាងសម្អាតចេញ។ ក្រៅពីទឹកដោះគោ អ្នកអាចប្រើប្រាស់យ៉ាអួរសុទ្ធ។
៥. ទឹកត្រសក់ស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនត្រសក់ស្រស់ៗយកទឹក។ បន្ទាប់មកប្រើប្រាស់ចុងម្រាមដៃជ្រលក់លាបទឹកត្រសក់ស្រស់លើស្បែកជុំវិញច្រមុះ។ រងចាំសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមលាងសម្អាតចេញុ។ អនុវត្តរាល់ព្រឹកទើបប្រសើរ៕