Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកម្តាយគួរតែប្រយ័ត្នពេលដែលមានកូនភ្លោះ។ តើមានអ្វីខ្លះទៅ?

  • ក្នុងពេលដែលអ្នកពរពោះកូនភ្លោះ គួរតែញ៉ាំឲ្យបានគ្រប់មុខ ទើបអាចស្រូកយកសារធាតុចិញ្ចឹម និងវីតាមីនបានគ្រប់គ្រាន់សម្រាប់ឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ។
  • អ្នកម្តាយដែលពរពោះកូនភ្លោះ គួរតែទៅពិនិត្យឲ្យបានទៀងទាត់ ព្រោះការមានកូនភ្លោះ អត្រានៃការគ្រោះថ្នាក់គឺខ្ពស់ជាងពរពោះកូនមួយ។ ជាពិសេស អ្នកម្តាយក៏ងាយប្រឈមនឹងអាការៈលើសឈាមផងដែរ។ ដូចនេះ មានតែការពិនិត្យឲ្យបានទៀងទាត់ទេ ទើបអាចប្រកបដោយសុវត្ថិភាព។
  • អ្នកម្តាយគួរតែប៉ូវសារធាតុដែកឲ្យបានគ្រប់គ្រាន់ ព្រោះខ្វះសារធាតុដែកអាចធ្វើឲ្យរាងកាយអ្នកម្តាយខ្វះឈាមបាន ដោយធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំងណាស់។
  • អ្នកម្តាយគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ មិនគួរគិតច្រើន ព្រួយបារម្ភច្រើន ភ័យច្រើន ឬមួលម៉ៅច្រើននោះទេ ព្រោះសុទ្ធតែអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទាំងអស់។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់៕