វាគឺជារឿងញឹកញាប់មួយដែលធ្វើឲ្យមនុស្សភាគច្រើនក្រគេងលក់ពេលគេងម្តងៗ ប៉ុន្តែអ្នកខ្លះទៀត គេមិនលក់តែម្តង។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការគេងបើសិនជាអ្នកក្រគេងលក់៖

ចូរផ្លាស់ប្តូរពេលវេលាគេងរស់អ្នកបន្តិចម្តងៗ និងយឺតៗ ដោយចូលគេងលឿនជាងធម្មតា ១៥នាទី រហូតដល់អ្នកអាចឈានដល់ពេលវេលាមួយដែលអ្នកចង់បាន
នៅពេលព្រឹក ចូរស្ថិតនៅក្រោមពន្លឺព្រះអាទិត្យខ្លះ។ នៅពេលយប់ នៅពេលដែលអ្នកត្រៀមខ្លួនសម្រាប់គេង ចូររក្សាពន្លឺនៅក្នុងបន្ទប់ភ្លឺរឹមៗបានហើយ
ចូរបិទឲ្យអស់នូវគ្រឿងអេឡិចត្រូនិចយ៉ាងហោចណាស់ ៣០នាទីមុនពេលចូលគេង និងកុំញ៉ាំឲ្យសោះនូវគ្រឿងមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងរយៈពេលពីរបីម៉ោងមុនគេង។ ចូរប្រាកដថា បន្ទប់គេងអ្នកងងឹត ស្ងាត់ និងត្រជាក់
ចូរគេង និងភ្ញាក់ឲ្យទៀងទាត់ ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ
ចូរនិយាយជាមួយគ្រូពេទ្យអំពីសារធាតុ Melatonin ដែលជាអ័រម៉ូនជួយជំរុញដល់ការសម្របសម្រួលការគេង៕