Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៨ដែលមិនគួរធ្វើក្នុងថ្ងៃហែលអ្នកតាព្រោះអាចធ្វើឲ្យអ្នកស៊យបាន។ តើមានអ្វីខ្លះទៅ?

  • ប្តីនិងប្រពន្ធមិនគួរកើតមានជម្លោះឈ្លោះទាស់ទែងគ្នាក្នុងថ្ងៃនេះឡើយ ព្រោះអាចធ្វើឲ្យសំណាងអាក្រក់អាចចូលមករកអ្នកបានដោយមិនដឹងខ្លួន។
  • អ្នកមិនគួរជ្រើសរើសយកថ្ងៃនេះទៅកាត់សក់ឡើយ ព្រោះក្រោយពេលដែលអ្នកកាត់សក់រួច ប្រៀបដូចជាកាត់ផ្តាច់លាភអ្នកអញ្ចឹង។
  • អ្នកមិនគួរទៅកន្លែងដែលស្ងាត់គ្មានមនុស្ស ឬក្នុងព្រៃឡើយ ព្រោះអាចនាំភាពស៊យមកលើខ្លួនរបស់អ្នក។
  • ក្នុងថ្ងៃនេះ អ្នកគួរតែការពារទ្រព្យ និងរបស់ផ្ទាល់ខ្លួនឲ្យបានល្អ ដោយមិនគួរឲ្យជ្រុះបាត់បង់នោះទេ ព្រោះបើជ្រុះក្នុងថ្ងៃនេះ នឹងធ្វើឲ្យទ្រព្យមិនចូលមករកអ្នកពេញមួយឆ្នាំ។
  • អ្នកមិនគួរឲ្យអ្នកដទៃខ្ចីលុយនោះទេ ព្រោះអាចនាំសំណាងល្អរបស់អ្នកឲ្យអ្នកដទៃទាំងអស់ផងដែរ។
  • ខោអាវរបស់អ្នកមិនគួរឲ្យរហែកក្នុងថ្ងៃនេះទេ ព្រោះបើរហែក នឹងមិនមានលាភសំណាងអ្វីចូលមករកអ្នកនោះទេ។
  • ក្នុងថ្ងៃនេះ អ្នកគួរតែការពារមាត់របស់អ្នកឲ្យបានល្អ ដោយមិនគួរនិយាយសម្តីមិនល្អនោះទេ ព្រោះអាចនាំរឿងមិនល្អមកក្បែរខ្លួនអ្នកបាន។
  • ខោអាវពណ៌ខ្មៅ និងស អ្នកមិនគួរស្លៀកពាក់ក្នុងថ្ងៃនេះឡើយ ព្រោះអាចនឹងមានសំណាងអាក្រក់ចូលមកច្រើនជាងសំណាងល្អ៕