ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបរាងដែលកូនអាចកាត់ទៅម្តាយឪពុក។ តើមានអ្វីខ្លះទៅ?
- ម្តាយឪពុកដែលមានស្បែកខ្មៅ មិនអាចកើតបានកូនដែលមានស្បែកសឡើយ។ ប៉ុន្តែបើមានម្ខាងស ហើយម្ខាងខ្មៅ កូនកើតមកអាចមានសម្បុរមិនខ្មៅ ឬមិនស ដោយមានសម្បុរស្រអែម ហើយក៏មានពេលខ្លះ អាចកាត់ទៅតាមសម្បុរតែម្ខាងផងដែរ។
- ចង្ការរបស់មាតាបិតាក៏កូនអាចកាត់តាមដែរ។ នៅពេលដែលមានម្ខាងមានចង្ការដែលធំ នោះកូនដែលកើតចេញមកក៏អាចមានចង្ការដូចជាអ្នកដែរ។
- ប្រសិនជាម្តាយឪពុកមានត្របកភ្នែកពីរជាន់ នោះកូនកើតចេញមកនឹងមានពីរជាន់ផងដែរ។ ទោះបីជាកើតមកមានត្របកមួយជាន់ ក៏អាចប្រែជាពីរជាន់ក្នុងដំណាក់កាលលូតលាស់ដែរ។ ជាពិសេស ភ្នែកធំ ត្រចៀក ច្រមុះស្រួច ឬរោមភ្នែកវែង សុទ្ធតែកូនអាចកាត់តាមទាំងអស់។
- ចំណែកកម្ពស់វិញ កូនក៏អាចកាត់តាមមាតាបិតាផងដែរ។ ប្រសិនជាអ្នកទាំងពីរខ្ពស់ទាំងពីរ នោះកូនកើតចេញមកអាចមានដៃជើងវែងៗ។ ប៉ុន្តែកត្តារបបអាហារក៏អាចកំណត់កម្ពស់របស់កូនដែរ។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំអាហារដែលផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ទើបកូនអាចខ្ពស់បាន។
- ប្រសិនជាមានម្ខាងធាត់ អត្រានៃការឆ្លងតាមគឺមាន៣០ភាគរយ ប៉ុន្តែបើមាតាបិតាធាត់ទាំងសងខាង អត្រានៃការឆ្លងតាមគឺចាប់ពី៣០ភាគរយដល់៦០ភាគរយ។ ដូចនេះ កូនអាចកាត់តាមទម្រង់ទាំងនេះរបស់មាតាបិតាបាន៕