រដ្ឋាភិបាលថៃ នាថ្ងៃពុធនេះ បានរាយការណ៍ករណី Covid-19 ថ្មីចំនួន ៩៣ ករណី ដែលមានការឆ្លងក្នុងស្រុកចំនួន ៧១ ករណី និងករណីនាំចូល ២២ ករណី នាំឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២៥.៦៩២ ករណី។
មជ្ឈមណ្ឌលព័ត៌មាន Covid-19 បាននិយាយថាការឆ្លងក្នុងស្រុកទាំង៧១ករណី មានចំនួន ៥៩ករណី ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ និង ១២ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍។
ចំណែកករណីនាំចូលចំនួន ២២ ករណី រួមមានអ៊ីរ៉ង់ ១ករណី បារ៉ែន ១ករណី ជប៉ុន ៤ករណី អាល្លឺម៉ង់ ១ករណី អារ៉ាប់រួម (ស្ត្រីថៃ ១២ នាក់) កូវ៉ែត ១ករណី ប៉ាគីស្ថាន ១ករណី និងអ៊ូហ្គង់ដា ១ករណី៕