តើអ្នកកំពុងព្យាយាមសម្រកទម្ងន់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏ដោយមិនមែនវិធីសាស្ត្រទាំងអស់សុទ្ធតែល្អឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវីធីសាស្ត្រសម្រកទម្ងន់ដែលអ្នកចាំបាច់គួរចៀសវាង ៖

១. ការតមមិនទទួលទានអាហារ

វីតាមីននិងជាតិរ៉ែ គឺចាំបាច់ណាស់សម្រាប់រាងកាយក្នុងការរក្សាបាននូវសុខភាពរឹងមាំប្រសើរនិងជួយដល់រាល់សរីរាង្គឱ្យដំណើរការមុខងារបានត្រឹមត្រូវ។ ភាគច្រើននៅពេលតមអាហារដើម្បីស្រកទម្ងន់ឆាប់រហ័សអ្នកប្រាកដជាដកអាហារមួយចំនួនចេញដែលជាហេតុធ្វើឱ្យរាងកាយងាយនឹងជួបប្រទះបញ្ហាខ្វះវីតាមីននិងជាតិរ៉ែចាំបាច់មួយចំនួន។ ម្យ៉ាងវិញទៀតការបន្ថយកាឡូរីខ្លាំងពេកពីក្នុងរបបអាហារអាចបណ្ដាលពន្យឺតអត្រានៃការដុតរំលាយអាហារធ្វើឱ្យអន់ថយនូវប្រសិទ្ធភាពក្នុងការដុតបំផ្លាញកាឡូរី។ អ្វីដែលអ្នកគួរធ្វើ គឺជ្រើសរើសទទួលទានអាហារមានសុខភាពល្អ។

២. ទទួលទានថ្នាំសម្រកទម្ងន់

នេះក៏ព្រោះតែមិនមែនគ្រប់ប្រភេទនៃថ្នាំសម្រកទម្ងន់ទាំងអស់សុទ្ធតែមានស្ដង់ដាគុណភាពទទួលស្គាល់ត្រឹមត្រូវឡើយ។ ហើយថ្នាំប្រភេទនេះភាគច្រើនមានផ្ទុកនូវគ្រឿងផ្សំដែលអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់។ លើសពីនេះទៅទៀត​ថ្នាំ​សម្រក​ទម្ងន់​មួយចំនួនធំ​ដែល​ដាក់លក់​លើ​ទីផ្សារ​មាន​ផ្ទុក​សារធាតុ laxatives ដែលមាន​ឥទ្ធិពល​បណ្ដាលឱ្យ​រាគ​។ ម្យ៉ាងវិញទៀត​ការទទួល​ទាន​ថ្នាំ​សម្រក​ទម្ងន់​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​បាត់បង់​ជាតិ​ខ្លាញ់​ដែល​លើស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រួមបញ្ចូល​ទាំង​ជាតិ​ទឹក​ផងដែរ​។​ បន្ថែមពីនេះថ្នាំសម្រកទម្ងន់ក៏អាចជះផលប៉ះពាល់ដល់ថ្លើម តម្រងនោម សម្ពាធឈាម បេះដូង និងនាំឱ្យឧស្សាហ៍ឈឺក្បាលទៀតផង។

៣. ការធ្វើលំហាត់ប្រាណខ្លាំងក្លាជ្រុលពេក

ពិតណាស់ការធ្វើលំហាត់ប្រាណជាប្រចាំ គឺល្អចំពោះសុខភាពនិងជួយឱ្យស្រកទម្ងន់ ប៉ុន្តែប្រសិនបើហាត់ខ្លាំងក្លាជ្រុលពេកវាអាចជះឥទ្ធិពលអវិជ្ជមានមកវិញមិនខាន។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរបង្ខំខ្លួនឯងឱ្យធ្វើលំហាត់ប្រាណលើសកម្រិតពេក ឬលើសរយៈពេល ២០ នាទីក្នុងមួយវគ្គៗឡើយ។ ការធ្វើបែបនេះអាចបណ្ដាលឱ្យសុខភាពសន្លាក់និងសសៃឈាមបេះដូងមានបញ្ហា។ ការធ្វើលំហាត់ប្រាណលើសកម្រិតពេកជះផលអាក្រក់ច្រើនជាងល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង