ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺក្បាល គឺមិនមែនជាគំនិតល្អសោះឡើយ! ក្រៅពីជះឥទ្ធិពលអវិជ្ជមានផ្សេងៗហើយនោះ ថ្នាំបំបាត់ការឈឺចាប់ក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភជាច្រើនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈឈឺក្បាលប្រកាំងមិនចាំបាច់ទាល់តែលេបថ្នាំពេទ្យទើបបាត់ឡើយ ក៏ព្រោះតែបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើមានវិធីបែបធម្មជាតិទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីតែមួយចំនួនដែលមានប្រសិទ្ធភាពបំបាត់អាការៈឈឺក្បាលប្រកាំង ៖
១. តែក្រូចឆ្មារក្ដៅឧណ្ហៗ
ភេសជ្ជៈនេះល្អណាស់សម្រាប់ទទួលទាននៅពេលឈឺក្បាល ឬឈឺក្បាលប្រកាំង។
២. តែខ្ញី
ខ្ញីមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងសសៃឈាមនៃក្បាលដែលអាចជួយបំបាត់ការឈឺក្បាលគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត ខ្ញីក៏ជួយសម្រួលការរំលាយអាហារបំបាត់អាការៈចង់ក្អួតដែលច្រើនកើតឡើងអមមកជាមួយបញ្ហាឈឺក្បាលប្រកាំងផងដែរ។
៣. តែជីអង្កាម
ប្រសិនបើអ្នកមិនចេះ ឬចូលចិត្តទទួលទានតែខ្ញីទេនោះ ចូរជ្រើសតែជីអង្កាមជំនួសក៏បានដោយវាមានប្រសិទ្ធភាពដូចគ្នា។
៤. តែផ្កា Chamomile
ត្រឹម ១ ពែងនៃតែផ្កា Chamomile អាចជួយបំបាត់អាការៈឈឺក្បាលប្រកាំងបានយ៉ាងឆាប់រហ័ស។ តែផ្កា Chamomile ជាជម្រើសនៃប្រសើរពិសេសបើអាការៈឈឺក្បាលរបស់អ្នកបណ្ដាលមកពីស្ត្រេសពេក គេងមិនគ្រប់ ឬបញ្ហាថប់បារម្ភ។
៥. តែបៃតង
ពិបាកនឹងរកតែមួយចំនួនខាងលើមែនទេ? កុំបារម្ភ! ត្រឹមតែបៃតងក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការៈឈឺក្បាលប្រកាំងផងដែរ។
៦. តែផ្កាក្លាំងពូ
ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ អ្នកគួរទិញផ្កាក្លាំងពូទាំងមូលមកកិនខ្លួនឯង។ បន្ទាប់មកឆុងផ្កាក្លាំងពូម៉ដ្ឋដែលកិនរួចចំនួន ១ស្លាបព្រាកាហ្វេក្នុងទឹក ១ពែង រួចដាំឱ្យពុះសម្រាប់រយៈពេល ១០នាទី។ ត្រងកាកចេញនិងទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។ ទោះជាយ៉ាងណាតែនេះមិនសាកសមសម្រាប់អ្នកដែលកំពុងប្រើប្រាស់ថ្នាំពង្រាវឈាម ឬទើបនឹងវះកាត់រួចថ្មីៗឡើយ៕