ការស្រាវជ្រាវថ្មីមួយបាននិយាយថា មនុស្សវ័យចំណាស់ដែលមានជំងឺហឺត នឹងពិបាកគ្រប់គ្រងជំងឺនោះប្រសិនបើពួកគាត់ធាត់។
អ្នកស្រាវជ្រាវបានមើលលើអ្នកជំងឺ ១០៤នាក់ និងបានរកឃើញថា អ្នកដែលមានអាយុលើសពី ៦៥ឆ្នាំ ដែលធាត់ គឺមានឱកាស ៥ដង នឹងកើតមានជំងឺហឺតដែលពិបាកនឹងគ្រប់គ្រងជាងអ្នកដែលមានទម្ងន់មធ្យម។
ការស្រាវជ្រាវបានបង្ហាញថា មនុស្សវ័យចំណាស់ដែលមានជំងឺហឺតអាចងាយទទួលនឹងការប៉ះពាល់នៃខ្យល់មិនស្អាត។ អ្នកស្រាវជ្រាវបាននិយាយថា ហេតុផលគឺមិនច្បាស់នៅឡើយ, ប៉ុន្តែអាចត្រូវបានបង្កឡើងដោយការឆ្លើយតបយ៉ាងខ្លាំងទៅនឹងម៉ូលេគុលដែលមានប្រតិកម្មដែលត្រូវបានបង្កើតឡើងនៅក្នុងខ្លួននៅពេលដែលពួកគេដកដង្ហើមចូលនូវខ្យល់មិនស្អាត។
វេជ្ជបណ្ឌិត ថូលី អេបស្តេន (Tolly Epstein) ជាអ្នកឯកទេសខាងជំងឺអាឡែស៊ីបាននិយាយថា ជំងឺហឺតដែលពិបាកនឹងគ្រប់គ្រងអាចនាំអោយបន្ថយគុណភាពនៃជីវិត និងបង្កើនហានិភ័យក្នុងការចូលមន្ទីរពេទ្យ ឬស្នាក់នៅក្នុងបន្ទប់សង្គ្រោះ និងស្លាប់ផងដែរ។
ចំនួននៃមនុស្សចាស់ដែលមានជំងឺហឺតនៅក្នុងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងទុកថានឹងកើនឡើងពី ៣,១លាននាក់នៅក្នុងពេលសព្វថ្ងៃ ទៅ ៦,២លាននាក់នៅក្នុងឆ្នាំ ២០។នេះបើ
យោងតាមការស្រាវជ្រាវ។
បើតាម The American College of Allergy, Asthma and Immunology អ្នកជំងឺហឺតអាចបន្ថយការប៉ះពាល់នឹងខ្យល់ពុលនោះតាមវិធីដូចខាងក្រោម៖
– សូមកុំធ្វើដំនើរ ឬទៅក្រៅអំឡុងពេលដែលមានមនុស្សធ្វើដំណើរច្រើន
សូមបិទបង្អួចអោយជិត, ជាពិសេសប្រសិនបើផ្ទះរបស់អ្នកបែរមុខទៅរកផ្លូវដែលមានចរាចរណ៍ខ្វាត់ខ្វែង
– ប្រសិនបើអ្នកមានកន្លែងចំណតឡាន, សូមកុំចាប់ផ្តើមប្រើកម្លាំងដើម្បីអោយវាទៅមុខ។ សូមទុកវាអោយទៅតាមសម្រួលដោយខ្លួនវា។ ផ្សែងឡានអាចចូលទៅក្នុងផ្ទះរបស់អ្នកទោះបីជាទ្វារនៃចំណតឡានត្រូវបានបើកក៏ដោយ
– សូមព្យាយាមជៀសវាងពីការហិតផ្សែងបារី, ធូលី, ខ្យល់ និងសារធាតុពុលផ្សេងៗដែលអាចធ្វើអោយជំងឺហឺតកើតមានឡើង។