ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួនដែលអាចប្រាប់អ្នកថា កូនតូចឈឺហើយ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកូនពិបាកបត់ជើងធំ ដោយបត់ជើងធំចេញមករឹង អ្នកគួរតែប្រយ័ត្ន ព្រោះកូនអាចនឹងកើតមានអាការៈក្តៅក្នុងបាន។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំទឹកឲ្យច្រើន ព្រោះបើបន្តបត់ជើងធំរឹងខ្លាំងបែបនេះ កូននឹងអាចផ្តាសាយ និងក្តៅខ្លួនបាន។
- នៅពេលដែលមុខកូនឡើងក្រហម ត្រចៀកក៏ក្រហម ហើយអន្ទះអន្ទែង នៅមិនសុខ អ្នកគួរតែនាំកូនទៅពិនិត្យ ឬឲ្យកូនញ៉ាំទឹកឲ្យច្រើន ទើបអាចកាត់បន្ថយអាការៈមួយនេះបាន។
- នៅពេលដែលកូនស្រាប់តែយំរករឿងខុសធម្មតា មានន័យថាគេកំពុងតែមិនស្រួលក្នុងខ្លួន។ ដូចនេះ អ្នកអាចធ្វើការវាស់កម្តៅ ឬពិនិត្យមើលផ្នែកផ្សេងទៀត ឬក៏នាំទៅមន្ទីរពេទ្យ ទើបអាចព្យាបាលបានទាន់ពេល។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈទាំងនេះ ទើបកូនមិនមានគ្រោះថ្នាក់៕