នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកអាចធ្វើស៊ូស៊ីមួយប្រភេទនេះញ៉ាំបាន ព្រោះវាមិនត្រឹមតែអាចផ្តល់ប្រូតេអ៊ីនឲ្យអ្នកនោះទេ ថែមទាំងអាចផ្តល់កាល់ស្យូម និងសារធាតុដទៃឲ្យអ្នកទៀតផង។ តើមានគ្រឿងផ្សំ និងរបៀបចម្អិនបែបណាខ្លះទៅ?
គ្រឿងផ្សំ ៖
១. បង្គា ចំនួន ៨
២. បាយ ចំនួនមួយចានធំ
៣. សារ៉ាយ ចំនួន ៨ បន្ទះ
៤. ហតដក ចំនួន ៥០ ក្រាម
៥. ការ៉ុត ចំនួន ៥០ ក្រាម
៦. ទឹកស៊ីអ៊ីវ ចំនួន ២ ស្លាបព្រាធំ
៧. ល្ង ចំនួនបន្តិច។

របៀបចម្អិន ៖
1. ដំបូង អ្នកត្រូវចិតការ៉ុត និងហតដក ឲ្យមានលក្ខណៈល្អិតៗ


.jpg)
.jpg)
2. បន្ទាប់មក អ្នកអាចបកសំបកបង្គាចេញ រួចស្រុះឲ្យឆ្អិន


.jpg)
.jpg)
3. បន្ទាប់មកទៀត អ្នកអាចដាក់ខ្លាញ់ក្នុងខ្ទះ រួចដាក់ការ៉ុត និងហតដកចូលទៅឆា ទើបដាក់បង្គា ចូលទៅឆាជាមួយគ្នាដល់ឆ្អិន រួចពន្លត់ភ្លើង


.jpg)
.jpg)
4. ក្រោយពេលដែលឆារួច អ្នកអាចលាយបាយចូល រួចដាក់ទឹកស៊ីអ៊ីវ ច្របល់ចូលគ្នាឲ្យសព្វ


.jpg)
.jpg)
5. ចុងក្រោយ អ្នកអាចធ្វើបាយនេះឲ្យមានរាងដូចរូប រួចយកសារ៉ាយមករុំពីលើជាការស្រេច៕


.jpg)
.jpg)