ក្មេងៗពិតជាមិនអាចធ្វើទៅតាមក្បួនច្បាប់របស់អ្នកទាំងអស់ឡើយបើសិនជាអ្នកមិនបានបញ្ជាក់ឲ្យច្បាស់ និងរំលឹកណែនាំគេជាប់ទេនោះ។ ការសម្តែកនូវអាកប្បកិរិយាឆេវឆាវគឺជារឿងដែលមិនអាចលើកលែងឲ្យបានឡើយ។ ខាងក្រោមនេះ គឺជាការណែនាំខ្លះៗដើម្បីជួយសម្រួលដល់ទារកទើបចេះដើរដែលខឹង ឬកាចៗ៖

ផ្តល់ពេលវេលានៅផ្ទះមួយដែលមានសុវត្ថិភាព និងការស្រឡាញ់ដែលហ្នឹងធឹង ប៉ុន្តែត្រូវមានក្បួនច្បាស់រឹងមាំផង
ផ្តល់នូវការលើកទឹកចិត្តបែបវិជ្ជមានគ្រប់ពេលវេលាទាំងអស់ ដោយមិនត្រឹមតែធ្វើក្នុងពេលដែលកូនធ្វើអាកប្បកិរិយាមិនល្អនោះទេ
ផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់កូនអ្នកជាមួយនឹងការបន្លប់ណាមួយ ជាពិសេសក្នុងពេលដែលគេចាប់ផ្តើមគ្រប់គ្រងលែងបាន
តាមដានកូនក្នុងពេលដែលគេមិនសប្បាយចិត្តនៅពេលលេងជាមួយក្មេងដទៃ ប៉ុន្តែចូរព្យាយាមឲ្យកូនដោះស្រាយបញ្ហា ឬជម្លោះដោយមិនមានការជួយអ្វីទាំងអស់សិន។ បើសិនជាគេប្រើអាកប្បកិរិយាឆេវឆាវ ឬខ្លាំងក្លាពេក ចាំទៅជួយសម្រុះសម្រួល។
ចូរបង្រៀនកូនអ្នកអំពីមធ្យោបាយដ៏សមស្របជាច្រើនដើម្បីដោះស្រាយជម្លោះ
ចូរបង្កើតជាគំរូដ៏ល្អមួយតាមរយៈការគ្រប់គ្រងកំហឹងរបស់ខ្លួនអ្នកផ្ទាល់ផង៕