ទោះជាពាក្យថាកាល់ស្យូម ត្រូវបានមនុស្សទូទៅស្គាល់ក៏ពិតមែន ប៉ុន្តែពួកគេជាច្រើននៅតែមិនទាន់ដឹងនៅឡើយថាវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
កាល់ស្យូមជាសារធាតុរ៉ែដែលមានសារៈសំខាន់សម្រាប់ឆ្អឹងនិងធ្មេញ។ វាក៏ជួយក្នុងដំណើរការ បេះដូង សរសៃប្រសាទ និងប្រព័ន្ធកំណកឈាមផងដែរ។
ខាងក្រោមនេះ ជាគុណប្រយោជន៍នៃកាល់ស្យូម ដែលអ្នកគួរដឹង៖
.ព្យាបាលនិងការពារការថយចុះកម្រិតកាល់ស្យូម និងជំងឺឆ្អឹង ដូចជាជំងឺពុកឆ្អឹង ជំងឺឆ្អឹងទន់ចំពោះកុមារ និងមនុស្សធំ។
.ការពារ និងបន្ថយការរមួលក្រពើពេលមានផ្ទៃពោះ
.ការពារការលើសសម្ពាធឈាមពេលមានផ្ទៃពោះ (បម្រុងក្រឡាភ្លើង)
.បន្ថយហានិភ័យកើតជំងឺមហារីកពោះវៀន និងរន្ធគូទ
.ជួយសម្រួល ផលវិបាកក្រោយវេះកាត់តពោះវៀន លើសសម្ពាធឈាម លើសជាតិខ្លាញ់
.ការពារលើសជាតិផ្លុយអរ ចំពោះក្មេង
.ការពារលើសជាតិសំណ៕