នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណី កូវីដ-១៩ ថ្មីចំនួន ៩៥ ករណី ដែលចំនួន ៩៣ ករណីជាការឆ្លងក្នុងស្រុក និង២ ករណី ជាការនាំចូល នាំឱ្យបង្កើនចំនួនឆ្លងសរុបដល់ ២៥.៥៩៩ ករណី។
ជំនួយការអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ-១៩ បាននិយាយថា ការឆ្លងរោគក្នុងស្រុកទាំង៩៣ករណី មានចំនួន ៥២ករណី ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ និង ៤១ ត្រូវបានរកឃើញនៅក្នុងសហគមន៍។
សូមបញ្ជាក់ថា ក្នុងចំណោមករណីចំនួន ២៥.៥៩៩ ករណី មាន ២៤.៤៤៦ករណី (៩៥.៥%) បានជាសះស្បើយ រួមទាំង ៨៥ នាក់ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោងនិង ១.០៧០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ គឺ ៨៣ នាក់។
គួរកត់សម្គាល់ថា ករណី កូវីដ-១៩ នៅសាកលលោក បានកើនឡើងពី ២៨៦,១១៦ ដល់ ១១២,២៦ លានករណី។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងពី ៦.៥២២ នាក់ ដល់ ២,៤៨ លាននាក់៕