ធ្វើយ៉ាងណាដើម្បីបង្កើនចំនួនមេជីវិតឈ្មោលរបស់អ្នក? បរិមាណមេជីវិតឈ្មោលថយចុះ ឬតិចជាងធម្មតា គឺអាចធ្វើឱ្យមិនមានកូនបាន។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) ទោះជាយ៉ាងណា មានវិធីសាស្ត្រច្រើនណាស់ដែលអ្នកអាចអនុវត្តដើម្បីបង្កើនបរិមាណនៃមេជីវិតឈ្មោល ហើយការចាប់យកនូវរបបអាហារមួយត្រឹមត្រូវ គឹជាវិធីងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដែលអ្នកគួរព្យាយាមសាកល្បង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារប៉ុន្មានប្រភេទដែលអាចជួយបង្កើនបរិមាណមេជីវិតឈ្មោល ក៏ដូចជាទឹកកាមរបស់អ្នក ៖

១. ផ្លែចេក 

ផ្លែចេក គឺមានផ្ទុកនូវអង់ស៊ីមម្យ៉ាងហៅថា bromelain ដែលជួយគ្រប់គ្រងអ័រម៉ូនផ្លូវភេទ និងបង្កើនចំណង់ផ្លូវភេទ។ លើសពីនេះទៅទៀត ចេក ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A, វីតាមីន B1 និងវីតាមីន C ដែលជម្រុញបង្កើនសមត្ថភាពរាងកាយបុរសក្នុងការផលិតបង្កើនមេជីវិតឈ្មោល។

២. សូកូឡាខ្មៅ

សូកូឡាខ្មៅ មានផ្ទុកនូវ L-Arginine ដែលជាអាស៊ីតអាមីណូមួយជួយក្នុងការបង្កើនបរិមាណនៃទឹកកាម រួមទាំងមេជីវិតឈ្មោល ហើយថែមទាំងបង្កើនដង់ស៊ីតេនៃការឈានដល់ចំណុចកំពូលផងដែរ។​ ប៉ុន្តែត្រូវចាំថា កុំទទួលទានច្រើនលើសពេក បើមិនដូច្នេះទេវាអាចធ្វើឲ្យអ្នកកើនទម្ងន់។ ហើយការកើនទម្ងន់ គឺមិនត្រឹមតែកាត់បន្ថយកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឲ្យបរិមាណនៃមេជីវិតឈ្មោលថយចុះផងដែរ។

៣. ស៊ុត

ស៊ុត គឺមានផ្ទុកសម្បូរទៅដោយវីតាមីន A និង ប្រូតេអ៊ីន ដែលជួយក្នុងការផលិតមេជីវិតឈ្មោលសុខភាពល្អរឹងមាំ ហើយខ្លាំងនៅក្នុងពងស្វាស។ ស៊ុត ក៏ជួយក្នុងការទប់ស្កាត់កោសិកាមេជីវិតឈ្មោលពីផលប៉ះពាល់គ្រោះថ្នាក់នៃរ៉ាឌីកាល់សេរីដែលអាចសម្លាប់មេជីវិតឈ្មោលផង
ដែរ។

៤. ខ្ទឹមស

ខ្ទឹមស ជាប្រភពដ៏ប្រសើរនៃសារធាតុ allicin ដែលជួយជម្រុញបង្កើនបរិមាណនៃមេជីវិតឈ្មោល ហើយក៏ធ្វើឲ្យលំហូរឈាមទៅកាន់សរីរាង្គផ្លូវភេទបុរសកាន់តែប្រសើរឡើងផងដែរ។ ដូច្នេះការផលិតទឹកកាម ក៏ដូចជាមេជីវិតឈ្មោលនឹងកើនឡើង។

៥. អយស្ទ័រ

អយស្ទ័រ គឺជាប្រភពដ៏ល្អបំផុតមួយនៃជាតិស័ង្កសីល្អសម្រាប់បុរស ដោយវាជួយក្នុងការបង្កើនការផលិតមេជីវិតឈ្មោល។

៦. គ្រាប់វាល់ណឺត

គ្រាប់ធញ្ញជាតិវាល់ណឺត គឺមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលជួយក្នុងការបង្កើនបរិមាណនៃមេជីវិតឈ្មោល និងជម្រុញលំហូរឈាមទៅកាន់ប្រដាប់បន្តពូជផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង