ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីម៉ាសដែលអ្នកម្តាយអាចប្រើបានក្នុងកំឡុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?

  • ក្នុងកំឡុងពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែទិញម៉ាសមុខដែលមានចារថាស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយមិនគួរប្រើម៉ាសបិទមុខដែលធ្វើឲ្យស្បែកសឡើយ ព្រោះក្រោយពេលដែលអ្នកប្រើរួច អាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបានយ៉ាងងាយ។
  • ពេលដែលអ្នកទិញម៉ាសបិទមុខ អ្នកគួរតែជ្រើសរើសម៉ាសដែលល្បីឈ្មោះ ហើយមើលឲ្យបានច្បាស់ពីសារធាតុដែលមានក្នុងម៉ាសនោះ ដោយមិនគួរចេះតែជឿគេទេ ព្រោះអាចធ្វើឲ្យគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន។
  • ចុងក្រោយ អ្នកគួរតែទិញមកសាកសិន ព្រោះមានម៉ាសបិទមុខខ្លះអាចធ្វើឲ្យស្បែកអ្នកប្រតិកម្មយ៉ាងងាយ។ ដូចនេះ ពេលដែលអ្នកកំពុងតែពរពោះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើម៉ាសបិទមុខ ដោយមិនគួរចង់ស្អាត ហើយធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង