ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
ឆ្នាំវក ជាបុគ្គលដែលស្រឡាញ់លុយណាស់ ដោយមិនសុខចិត្តទទួលបានតែប្រាក់ខែមួយនោះទេ។ ជាហេតុដែលធ្វើឲ្យគេតែងតែធ្វើការបណ្តាក់ទុន ដោយតែងតែទទួលបានផលខ្ពស់ចូលមក។ ដូចនេះ លុយដែលគេចំណេញបាននឹងមិនទាបនោះទេ។
ឆ្នាំរោង
ឆ្នាំរោង មិនត្រឹមតែជាបុគ្គលិកក្រុមហ៊ុន ថែមទាំងមានមុខរបរដែលជារបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចរកលុយបានពីផ្លូវផ្សេងផងដែរ។ ជាហេតុដែលធ្វើឲ្យលុយដែលចូលមកគឺច្រើនតែម្តង។
ឆ្នាំរកា
ឆ្នាំរកា មានគំនិតរកស៊ីខ្ពស់ ថែមទាំងមើលបានវែងឆ្ងាយ។ ជាពិសេស ក៏អាចរាប់អានបានមនុស្សល្អៗច្រើនដែរ។ ជាហេតុដែលធ្វើឲ្យគេតែងតែមានអ្នកតាមជួយពេលដែលជួបនឹងបញ្ហាអ្វីមួយ៕