Join with Health.com.kh on Telegram

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប្រសិន​ជា​អ្នក​ធ្វើ​មុខម្ហូប​មួយ​ប្រភេទ​នេះ​មក​ញ៉ាំ​បាន នោះ​អ្នក​នឹង​មាន​កម្លាំង​។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​កូន​ក្នុង​ពោះ​ឲ្យ​លូតលាស់​ល្អ​ដែរ​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ចម្អិន​បែបណា​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖ មាន់​ចំនួន​កន្លះ ខ្ញី​ចំនួន​២​បន្ទះ អំបិល​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ ខ្លាញ់​ចំនួន​មួយ​ស្លាបព្រា​កន្លះ ស្លឹក​ខ្ទឹម​ចំនួន​មួយ​បាច់​តូច​។​

​របៀប​ចម្អិន ៖
1.​    ​ដំបូង​អ្នក​ត្រូវ​លាង​មាន់​ឲ្យ​ស្អាត ហើយ​ប្រលាក់​ជាមួយ​អំបិល​។​

2.​    ​បន្ទាប់​មក​អ្នក​អាច​កាត់​ស្លឹក​ខ្ទឹម​មួយចំនួន​ជា​កង់ៗ ហើយ​ខ្ញី​ចិត​ជា​បន្ទះ​។​

3.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​ដាក់​មាន់​លើ​ស្លឹក​ខ្ទឹម និង​ខ្ញី​នោះ​។​

4.​    ​ក្រោយពេល​ដែល​រៀបចំ​រួច អ្នក​អាច​យក​មាន់​នេះ​ទៅ​ចំហុយ​ឲ្យ​ឆ្អិន​។​

5.​    ​ក្រោយពេល​ដែល​ឆ្អិន​រួច អ្នក​អាច​កាត់​សាច់​មាន់​នោះ​ជា​ដុំៗ​។​

6.​    ​បន្ទាប់​មក​អ្នក​អាចដាក់​ខ្លាញ់​ក្នុង​ខ្ទះ រួច​ដាក់​គល់​ខ្ទឹម​ចូលទៅ​លីង​ឲ្យ​ឈ្ងុយ​ដោយ​ប្រើ​ភ្លើង​ធំ នៅពេល​ដែល​ខ្លាញ់​នោះ​រាង​ចេញ​ពពុះ អ្នក​អាច​បន្ថយ​ភ្លើង​តូច រួច​ដាក់​ស្លឹក​ខ្ទឹម​ដែល​ហាន់​តូចៗ និង​អំបិល​ចូល​ទៅ​លីង​ជាមួយគ្នា​។ ក្រោយពេល​ដែល​ស្លឹក​ខ្ទឹម​រាង​ប្រែ​ពណ៌ អ្នក​អាច​ចាក់ទឹក​មាន់​ដែល​សល់​ពី​ចំ​ហុយ​ចូល រួច​កូរ​ឲ្យ​សព្វ​លើកឡើង​។​
7.​    ​ចុង​ក្រោយ​យកមក​ស្រោច​លើ​មាន់​ដែល​ចិត​រួច​នោះ​ជា​ការ​ស្រេច​៕