ប្រទេសថៃ នៅថ្ងៃច័ន្ទនេះ បានបន្ថែមករណីឆ្លងវីរុសថ្មីចំនួន ៨៩ ករណី ដែលក្នុងនោះ ៧៣ ករណី ជាការឆ្លងក្នុងស្រុក និង ១៦ ករណី ជាការនាំចូល ដែលនាំឱ្យចំនួនកើនដល់ ២៥.៥០៤ ករណី។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៨៣ នាក់។
មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បាននិយាយថាក្នុងចំណោមអ្នកឆ្លងចំនួន ៧៣ នាក់មានតែ ១៤ នាក់ប៉ុណ្ណោះដែលមកពីការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ៕